ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្ន បានរេចង្កូតឡើងខឿនទៅបុ.កគុម្ពផ្កា និងដើមឈើ បណ្ដាលឱ្យបា.ក់មួយដើម សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវR6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ពណ៌ខ្មៅពាក់ផ្លាកលេខកម្ពុជា YOU.QIAN បើកបរតាមបណ្ដោយផ្លូវ R6 ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតឡើងខឿនផ្លូវ ទៅបុ.កគុម្ពផ្កានិងដើមឈើ បណ្ដាលឲ្យបា.ក់១ដើមទើបទៅមុខលែងរួច សំណាងល្អនៅក្នុងហេងុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ មិនបង្កឲ្យមាននរណារងរបួសនោះទេ រងការខូចខាតតែដើមឈើ និងរថយន្តបង្កតែប៉ុណ្ណោះ។
បន្ទាប់ពីកើតហេតុខាងលើ ដោយម្ចាស់រថយន្តបង្កទទួលខុសត្រូវ ដោយសងជាសំណង ទៅលើថ្លៃខូចខាតទាំងអស់ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕ រក្សាសិទ្ធិដោយ ៖ សា មេត







