តូក្យូ ៖ ប្រទេសកម្ពុជាបានឡើងមកឈរនៅលេខរៀងទី២ ក្នុងនាមជាប្រទេសដែលមានសមត្ថភាពស្ដារខ្លួនងើបចេញពី COVID-19 លឿនជាងគេ នៅលើពិភពលោក។ នេះបើតាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២។
សារព័ត៌មានជប៉ុន Nikkei នៅក្នុងតារាងវាយតម្លៃរបស់ខ្លួនឱ្យបានឱ្យដឹងទៀតថា ប្រទេសដែលឈរនៅលេខរៀងទី១ ដែលមានសមត្ថភាពស្ដារ ខ្លួនងើបចេញពី COVID-19 លឿនជាងគេនៅលើពិភពលោកគឺអេមីរ៉ាតអារ៉ាប់រួម ដោយទទួលបាន ៨៥.៥ពិន្ទុ ខណៈកម្ពុជាឈរនៅលេខរៀងទី២ មាន ៨០.៥ពិន្ទុ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី






