Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលប៉ុស្តិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីលួចម៉ូតូ

ភ្នំពេញ ៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ ម៉ោង២១និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលស្បូវ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ នៅចំណុចក្នងបុរីប៉េងហួត ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ប្រព្រឹត្តកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២២។
ជនរងគ្រោះឈ្មោះង៉ែត សុភ័ណ្ឌ ភេទស្រី ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះកើតហេតុ។

ជនសង្ស័យឃាត់ខ្លួន ចំនួន០២នាក់ ៖ ១-ឈ្មោះជុំ ដារ៉ា ភេទប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក។ ២-ឈ្មោះរឿន ណាំធៀវ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

វត្ថុតាងដកហូត៖ ម៉ូតូ ១គ្រឿង ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×