Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ ក្រុមការងារ អាជ្ញាធរ និងបេក្ខជន សូមកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

ព្រៃវែង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល បានអញ្ជើញជួបសំណេះសំណាលជាមួយអង្គការមហាជន ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គបណ្ឌិត ក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសនៃគណបក្សប្រជាជនកម្ពុជា និងជូនពរជ័យឆ្នាំថ្មី ជូនសមាជិក សមាជិកា នៃអង្គពិធី ឱ្យមានសុខភាពល្អ ព្រមទាំងប្តេជ្ញាចិត្តរួមគ្នាយកឈ្នះឲ្យបាននូវការបោះឆ្នោតនាពេលខាងមុខនេះ ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ កម្ពុជា ក៏ដូចជាប្រទេសផ្សេងទៀតក្នុងសកលលោក បាននិងកំពុងរងគ្រោះ ដោយការរាតត្បាតនៃជំងឺកូវីដ១៩ ដែលបានធ្វើឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ សេដ្ឋកិច្ច ក៏ដូចជាជីវភាពរបស់ប្រជាពលរដ្ឋមួយចំនួន ជាពិសេសក្នុងវិស័យទេសចរណ៍ សណ្ឋាគារ បដិសណ្ឋាកិច្ច ព្រមទាំងកម្មករ កម្មការិនីផងដែរ ។ ហេតុនេះ សមាជិក សមាជិកាទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្តទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺដ៏កាយសាហាវនេះ តាមរយៈការអនុវត្តវិធានការ ៣កុំ ៣ការពារ និងការទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។

លោកជំទាវក៏បានសំណូមពរ ៖

ទី១.បន្តរក្សាសាមគ្គីភាព និងឯកភាពផ្ទៃក្នុងបក្ស ក្នុងនោះ ថ្នាក់ដឹកនាំគណបក្សត្រូវបន្តសហការជាមួយក្រុមការងារឲ្យបានកាន់តែជិតស្និទ្ធ អនុវត្តការងារឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាពខ្ពស់ ជាពិសេសសម្រេចឱ្យបាននូវយុទ្ធសាស្រ្ត “សមាជិកគណបក្សមួយរូប គឺជាសំឡេងគាំទ្រគណបក្សមួយសន្លឹក”

ទី២. បន្តការចុះជួបជាមួយសមាជិក សមាជិកា និងមហាជនឱ្យបានជាប់ជាប្រចាំ និងដូចភ្លៀមរលឹម ដើម្បីស្វែងយល់ពីស្ថានភាព តម្រូវការ និងជួយដោះស្រាយបញ្ហានានា ព្រមទាំងតាមដាន និងឆ្លើយតបឱ្យទាន់ពេលវេលាចំពោះការវាយប្រហារ ឬបាតុភាពនានា ដែលជិះឥទ្ធិពលដល់សតិអារម្មណ៍មហាជន

ទី៣. កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការការពារ ថែរក្សា សុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ

ទី៤. រចនាសម្ព័ន្ធគណក្សគ្រប់ថ្នាក់ អាជ្ញាធរ បេក្ខជនក្រុមប្រឹក្សា ក្រុមការងារ មន្រ្តីបក្សទាំងអស់ សូមកុំធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅទីតាំងដែលខ្លួនបំពេញតួនាទីនៅតាមភូមិ ឃុំនីមួយៗ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×