Saturday, May 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ ស្ពាយយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនលោកយាយអាយុ១១៨ឆ្នាំ

មណ្ឌលគិរី ៖ ក្រោយពីទទួលព័ត៌មានថាមានលោកយាយម្នាក់អាយុ១១៨ឆ្នាំ នៅខេត្តឧត្តរមានជ័យ ចង់ចាក់វ៉ាក់សាំងកូវីដ-១៩ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បានចាត់ចែងធ្វើការស្វែងរកលោកយាយនៅខេត្តឧត្តរមានជ័យ តែមានព័ត៌មានថាលោកយាយធ្វើដំណើរទៅរស់នៅខេត្តក្រចេះ ហើយក៏តាមស្វែងរកលោកយាយបន្តទៀត ទីបញ្ចប់ ក្រុមគ្រូពេទ្យខេត្តក្រចេះ បានរកគាត់ឃើញនៅកោះញែក ខេត្តមណ្ឌលគិរី ដោយលោកយាយបានទៅរស់នៅជាមួយកូនទីនោះ។

នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យខេត្តមណ្ឌលគិរី ក៏បានស្ពាយយកវ៉ាក់សាំងកូវីដ-១៩ ទៅចាក់ជូនលោកយាយតាមបំណងប្រាថ្នារបស់លោកយាយរួចរាល់ហើយដែរ។

លោកជំទាវរដ្ឋលេខាធិការសូមសំដែងអំណរសាទរជូនលោកយាយ និងសូមគោរពជូនពរលោកយាយ សូមលោកយាយមានសុខភាពល្អ ទទួលបានពរជ័យសិរីសួស្តី សេចក្តីសុខចម្រើន ពីទេវត្តាឆ្នាំថ្មី និងចៀសផុតពីជំងឺដង្កាត់ផ្សេងៗ ជាពិសេសចៀសផុតពីជំងឺកូវីដ-១៩។

លោកជំទាវ ឱ វណ្ណឌីន ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត និងសូមសំដែងនូវការកោតសរសើរ ដល់ក្រុមគ្រូពេទ្យទាំងនៅខេត្តឧត្តរមានជ័យ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ដែលបានខិតខំស្វែងរកលោកយាយបានឃើញ ហើយផ្តល់វ៉ាក់សាំងកូវីដ-១៩ ជូនគាត់បានរួចរាល់៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×