ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃអាទិត្យ ទី១០ ខែមេសា ឆ្នាំ២០២២នេះ បានសម្រេចដាក់ខេត្តចំនួន៤ មិនតម្រូវឱ្យពាក់ម៉ាសទៀតនោះទេ។
សម្តេចតេជោ ហ៊ុន សែន ៖ «ខ្ញុំសម្រេចថានឹងដាក់ខេត្តចំនួន ៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ជាខេត្តដែលមិនតម្រូវឱ្យពាក់ម៉ាស ដោយយើងទុកលទ្ធភាពឱ្យបុគ្គលជាអ្នកសម្រេចពាក់ម៉ាស ឬមិនពាក់ម៉ាស៊

ខេត្តទាំង៤នោះរួមមាន៖ រតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងព្រះវិហារ។ បើទោះបីជាយ៉ាងណា ក៏រាជរដ្ឋាភិបាល ទុកឱ្យប្រជាពលរដ្ឋសម្រេចចិត្តខ្លួនឯងក្នុងការពាក់ ឬមិនពាក់៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
ខាងក្រោមនេះជាសារសំឡេងពិសេស សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចដាក់ខេត្តចំនួន៤ គឺខេត្តរតនគិរី ខេត្តមណ្ឌលគិរី ស្ទឹងត្រែង និងខេត្តព្រះវិហារ ដោយទុកលទ្ធភាពឱ្យបុគ្គលជាអ្នកសម្រេចពាក់ម៉ាស់ឬមិនពាក់ម៉ាស់ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២៖