សភាវៈមានជីវិតទាំងអស់មានភពផែនដី ពឹងពាក់លើការដកដង្ហើមទើបអាចមានជីវិតបាន ។ ប៉ុន្តែអ្នកដឹងទេថា ផែនដីក៏ត្រូវការដកដង្ហើមដែរ? ថ្មីៗនេះគណនីសង្គមមួយនៅកាណាដា ថតបាននូវខ្សែវីដេអូដែលមើលទៅ គឺផែនដីកំពុងតែ “ដកដង្ហើម” ។
លោក Nuttall រស់នៅភាគខាងត្បូងកាណាដា ម្តងនោះគាត់បានប្រទះឃើញសភាពដី មានលក្ខណៈមិនប្រក្រតីនៅក្បែរតំបន់ព្រៃជិត Nova Scotia ពោលគឺវាមិនខុសអ្វីនឹងមនុស្សដែលកំពុងដកដង្ហើម ។
ឃើញរឿងបែបនេះ លោកក៏ថតជាខ្សែវីដេអូ រួចក៏ចែករំលែកយូធូប ។ មតិជាច្រើនបានលើកឡើងជាអាទិ៍ ៖ នៅក្រោមដីនោះមានទន្លេមួយ ជាមូលហេតុបង្កឲ្យមានសភាពដូចជារលកលើផ្ទៃដី ។
Nuttall ក៏ធ្វើការស៊ើបបញ្ជាក់ភ្លាម តែពុំប្រទះឃើញមានចរន្តទឹកហូរក្រោមដីណាមួយ នៅក្នុងនិងជិតតំបន់ព្រៃនោះទាំងអស់ ។
បច្ចុប្បន្ន Nuttall កំពុងរង់ចាំចម្លើយពីក្រុមអ្នកភូកុម្ពសាស្ត្របកស្រាយពន្យល់។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?