ភ្នំពេញ ៖ សម្តតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងអត្រា ៥,៣ភាគរយនៅក្នុងឆ្នាំ២០២២ និង ៦,៥ភាគរយនៅក្នុងឆ្នាំ២០២៣ ។ ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន ពីធីប្រគល់-ទទួលអំណោយវ៉ាក់សាំងកូវីដ-១៩ ចំនួន ៣២៥០០០ដូស ពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមគំនិតផ្តួចផ្តើមចតុភាគីជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកជំទាវបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គាដ ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា អំណោយដ៏ថ្លៃថ្លានាពេលនេះ គឺជាសក្ខីភាពដ៏ពិតប្រាកដនៃចំណងមិត្តភាព និងសាមគ្គីភាពរវាង កម្ពុជា, ឥណ្ឌា និងសមាជិកដទៃទៀតនៃគំនិតផ្តួចផ្តើមនេះ ដែលរួមមានសហរដ្ឋអាមេរិក, ជប៉ុន និង អូស្ត្រាលី ។ កម្ពុជាសូមសម្ដែងនូវអំណរគុណ និងការកោតសរសើរ ជូនដល់សមាជិកនៃគំនិតផ្តួចផ្តើមចតុភាគី, ក៏ដូចជាបណ្តាប្រទេសនានានៅជុំវិញសកលលោក ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទាំងក្នុងប្រទេស តំបន់ និងសកលលោកទាំងមូល ដើម្បីធានាបាននូវការងើបឡើងវិញយ៉ាងឆាប់រហ័សន សកម្មភាពសង្គម-ដោយប្រទេសជាច្រើននៅបន្តទទួលរងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងមិនទាន់អាចបើកដំណើរការសកម្ម ភាពសង្គម-សេដ្ឋកិច្ចពេញលេញឡើងវិញបាននៅឡើយ ។ ការអូសបន្លាយនៃការឆ្លងរាលដាល គឺជាហានិភ័យ សម្រាប់យើងទាំងអស់គ្នា ដែលអាចបង្កឱ្យមានការផ្ទុះឡើងវិញនៃជំងឺកូវីដ-១៩ ក៏ដូចជាការធ្លាក់ចូលទៅក្នុងវិបត្តិសង្គម-សេដ្ឋកិច្ច ក្នុងស្មារតីនេះ, កម្ពុជា សូមលើកទឹកចិត្តឱ្យការជំរុញ និងពន្លឿនការចាក់វ៉ាក់សាំង បង្កើតភាពសុំសហគមន៍ ដែលជាវិធានការឆ្លើយតប ដ៏ត្រឹមត្រូវ និងមានប្រសិទ្ធភាពបំផុត ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ជាមួយស្មារតីបុរសកម្ម និងកិច្ចខិតខំខ្នះខ្នែង ក្នុងការស្វែងរកវ៉ាក់សាំង និងការបើកយុទ្ធ នាការជាតិចាក់វ៉ាក់សាំង កាលពីខែកុម្ភៈ ឆ្នាំ២០២១ កម្ពុជា អាចសម្រេចបាននូវភាពសុំសហគមន៍ពេញលេញ ក្នុងរយៈពេលត្រឹមប្រមាណ ៨ខែប៉ុណ្ណោះ ។ សមិទ្ធផលដ៏ត្រចះត្រចង់នេះ អនុញ្ញាតឱ្យកម្ពុជា បើកប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ និងអាចរក្សាដំណើរការ សកម្មភាពសង្គម-សេដ្ឋកិច្ចជាប្រក្រតីរហូតមកទល់ពេលនេះ ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពី ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) ដែលបានចម្លង ចូលទៅក្នុងសហគមន៍កម្ពុជា នៅដើមឆ្នាំ២០២២ នេះ ក៏ដោយ ។ ការណ៍នេះ ឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធ ភាពនៃវ៉ាក់សាំង ដែលអនុញ្ញាតឱ្យកម្ពុជា អាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ប្រកប ដោយភាពរឹងមាំ និងសុវត្ថិភាព ។ ជាលទ្ធផល, នាពេលថ្មីៗនេះ, ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានព្យាករ ថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៣ភាគរយនៅក្នុងឆ្នាំ២០២២ និង ៦,៥ភាគរយនៅក្នុងឆ្នាំ២០២៣ ។

ក្នុងនាមប្រជាជន និង រាជរដ្ឋាភិបាលកម្ពុជា, សម្ដេចតេជោនាយករដ្ឋមន្ត្រី សូមសម្តែងនូវអំណរគុណដល់សាធារណរដ្ឋឥណ្ឌា ដែលជាមិត្តយល់ចិត្តថ្លើមរបស់កម្ពុជា ។ វត្តមានរបស់ឥណ្ឌា តាំងពីឆ្នាំ១៩៨១ ក្រោយការបិទបញ្ចប់របបខ្មែរ ក្រហម បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្ដារសង្គម-សេដ្ឋកិច្ចកម្ពុជាឡើងវិញ តាមរយៈជំនួយ មនុស្សធម៌, ការជួយគាំទ្រវិស័យពាណិជ្ជកម្ម និងវប្បធម៌ និង ការផ្តល់កម្ចីហិរញ្ញប្បទាន ជាដើម ទាំងក្នុងក្រប ខណ្ឌទ្វេរភាគី និង ពហុភាគី ។ ជាលទ្ធផល, ទំនាក់ទំនងសង្គម-សេដ្ឋកិច្ច, ពាណិជ្ជកម្ម និងការវិនិយោគរវាង កម្ពុជា-ឥណ្ឌា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បើទោះបីជាមានការថមថយបន្តិចបន្តួចក្នុងអំឡុងពេលន ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

