Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លើកឡើងថា សម្តេចតេជោ ហ៊ុន សែន ស័ក្ដិសម នឹងទទួលបានការកោតសរសើរ ចំពោះការគ្រប់គ្រងបានល្អពីវិបត្តិកូវីដ-១៩

ភ្នំពេញ ៖ ជាមួយនឹងការចាប់អារម្មណ៍ជាវិជ្ជមានចំពោះភាពប្រសើរឡើងនៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ដោយបើកឱ្យមានសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ និងការចាប់ផ្តើមប្រមូលផ្តុំរបស់ប្រជាពលរដ្ឋដោយមិនមានការរឹតត្បិតនោះ គឺនិយាយដល់ការទប់ស្កាត់ និងគ្រប់គ្រងវិបត្តិកូវីដ-១៩បានល្អ ជាប់លំដាប់ទី២ ពិភពលោក, លោកស្រី ទេវីយ៉ានី អ៊ុតតាំ ខូប្រាហ្គាដ (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ពិតជាស័ក្តិសមនឹងទទួលបានការកោតសរសើរលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងល្បឿនមួយដ៏លឿន ធ្វើឲ្យប្រទេសនេះមានភាពស៊ាំក្នុងសហគមន៍។

លោកស្រី ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លើកឡើងបែបនេះ ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា នាព្រឹកថ្ងៃអង្គារ ទី១២ ខែមេសា ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព ដោយលោកស្រី ថ្លែងថា តំណាងឱ្យប្រទេសចតុភាគី (អាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា) លោកស្រី សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការគ្រប់គ្រងការរាតត្បាតជំងឺកូវីដ-១៩ ដោយមិនខ្លាចការនឿយហត់ ហើយទទួលបានភាពវិជ្ជមានលើសលប់លើការគ្រប់គ្រងនៃហានិភ័យកូវីដ-១៩ ដោយមិនឲ្យកើនឡើងអត្រាឆ្លង និងអត្រាមរណ:។

សូមបញ្ជាក់ថា ជំងឺកូវីដ-១៩ បានផ្ទុះការឆ្លងរីករាលដាលខ្លាំងនៅក្នុងប្រទេសកម្ពុជា អំឡុងដើម ខែមករាឆ្នាំ២០២០ ហើយជាបន្តបន្ទាប់ បង្កមានហានិភ័យស្ទើរតែពេញផ្ទៃប្រទេស, កម្ពុជាក៏ដូចបណ្តាប្រទេសនៅលើពិភពលោកផងដែរ បាននិងកំពុងទទួលរងនូវផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ-១៩ មកលើបញ្ហា សុខភាព សង្គម សេដ្ឋកិច្ច និងជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជន ហើយថែមទាំងអាចបន្ទច់បង្អាក់ ដល់កិច្ចដំណើរការអភិវឌ្ឍឈានឡើងរបស់កម្ពុជាផងដែរ។ ស្របពេលជួបវិបត្តិកូវីដ-១៩នេះ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចរបស់ខ្លួម ប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឲ្យសេដ្ឋកិច្ច មានស្ថិរភាព ហើយបានជំរុញ និងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច កាពប្រកួតប្រជែង ព្រមទាំងការផលិត និងការប្រើប្រាស់ក្នុងស្រុក។

ឆ្លើយតបនឹងការកោតសរសើររបស់ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងមិត្តអន្តរជាតិផ្សេងៗទៀត សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលដ៏ត្រចះត្រចង់ទាំងនេះ បានអនុញ្ញាតឱ្យកម្ពុជាបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ និងអាចរក្សាដំណើរការសកម្មភាពសង្គម-សេដ្ឋកិច្ចជាប្រក្រតី រហូតដល់ពេលបច្ចុប្បន្ន ទោះបីជាមានការគំរាមកំហែងជាបន្តបន្ទាប់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ប្រភេទថ្មីអូមីក្រុងនៅដើមឆ្នាំ២០២២ក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការណ៍នេះឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃការចាក់វ៉ាក់សាំង ដែលអនុញ្ញាតឱ្យកម្ពុជាអាចរស់នៅជាមួយជំងឺកូវីដ-១៩ តាមគម្លងប្រក្រតីភាពថ្មីប្រកបដោយភាពរឹងមាំ និងសុវត្ថិភាព៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×