ស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុករំដួល កាលពីថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២២ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច ដោយ ធ្វើសកម្មភាព លួចកាត់ខ្សែក ទៅលើក្មេងស្រីរងគ្រោះម្នាក់ អាយុ៤ ឆ្នាំ ប្រព្រឹត្តនៅចំណុចផ្សារកំពង់ចកស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា ស្ត្រីសង្ស័យមានឈ្មោះ ពៅ វណ្ណា អាយុ ៣១ ឆ្នាំ មានទីលំនៅ នៅភូមិពពែតចាស់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។
ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះណុយ ផល្លីកា អាយុ៤ឆ្នាំ មានទីលំនៅ នៅភូមិពោន ឃុំសង្កែ ស្រុករំដួល ។
ចំណែកសម្ភារៈដែលសមត្ថកិច្ចដកហូតមាន៖ – ខ្សែកប្លាទីនទម្ងន់ ២ជីកន្លះ មួយខ្សែ និងកូនកន្ត្រៃចំនួន០១ ។
បច្ចុប្បន្ននេះ ស្រ្តីសង្ស័យខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

