ភ្នំពេញ ៖ ជនសង្ស័យ២នាក់ត្រូវបាននារីរងគ្រោះក្លាហាន ជិះម៉ូតូដេញតាមក្រោយបំបុកបណ្តាលឲ្យដួល ត្រូវបានអ្នកដំណើរជួយស្ទាក់ចាប់បានភ្លាមៗ ក្រោយពេលធ្វើសកម្មភាពឆ.ក់យកទូរស័ព្ទដៃអាហ្វូន១១ប្រូមួយគ្រឿង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ។

ជនសង្ស័យនិងជនរងគ្រោះ សមត្ថកិច្ចមិនបានបញ្ជាក់បង្ហាញអត្តសញ្ញាណនោះទេ យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះរងគ្រោះ ជិះម៉ូតូស្គុបពីមួយគ្រឿង ពណ៌ទឹកដោះគោពាក់ផ្លាកលេខភ្នំពេញ1HK-4414 ចេញពីម្តុំមុខពេទ្យរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខក្តិបជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកនិច ពាក់ផ្លាកលេខភ្នំពេញ1GO-5601 បានជិះមកក្បែរជនរងគ្រោះ រួចបានធ្វើសកម្មភាពឆ.ក់ទូរស័ព្ទដៃពីយុវតីរងគ្រោះ បានសម្រេចតែត្រូវបានជនរងគ្រោះជិះម៉ូតូដេញ បំបុកម៉ូតូជនសង្ស័យបណ្តាលឲ្យដួលទើបអ្នកដំណើរ ជួយចាប់ឃាត់ខ្លួនបានភ្លាមៗ រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទូលទំពូង២ ដោយឡែកពេលទទួលបានព័ត៌មានខាងលើនេះ ភ្លាមក្រុមអ្នកសារព័ត៌មានមួយក្រុម រួមមាន អង្គភាពCEN TVFB AK NEWS និងTV8 បានចុះទៅសាកសួរលោកមេប៉ុស្តិ៍ទូលទំពូង២ ដើម្បីចង់បានព័ត័មានច្បាស់លាស់ ពីសមត្ថកិច្ចតែបែរជាលោកមេប៉ុស្តិ៍ប្រាប់ថា ជនសង្ស័យបញ្ជូនជូនទៅឲ្យប៉ុស្តិ៍នគរបាលបឹងទំពន់១ បាត់អស់ហើយ ទើបអ្នកសារព័ត៌មកដល់ប៉ុស្តិ៍នគរបាលបឹងទំពន់ទី១ លុះមកដល់សួសមត្ថកិច្ចដែលប្រចាំការនៅទីនោះ ប្រាប់ថា អត់ទាន់ឃើញមានជនសង្ស័យ មកដល់ប៉ុស្តិ៍របស់គាត់នោះទេ ទើបក្រុមអ្នកសារព័ត៌មានត្រឡប់ទៅប៉ុស្តិ៍នគរបាលទូលទំពូង២ ទើបឃើញជនរងគ្រោះ និងជនសង្ស័យទាំង២នាក់ នៅទីនោះ មួយសន្ទុះក្រោយមកទើបឃើញកម្លាំងប៉ុស្តិបឹងទំពន់១ មកទទួលយកជនសង្ស័យ ទៅធ្វើការសាកសួបន្តតាមនីតិវិធី។
ជុំវិញ ករណីលាក់បាំងជនសង្ស័យខាងលើនេះ លោកមេប៉ុស្តិ៍ទូលទំពូង២ ប្រាប់អ្នកកាសែតថា គាត់ធ្វើតាមបញ្ជារបស់មេគាត់ទេ៕ រក្សាសិទ្ធិដោយ ៖ សួង សាម



