Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លុំបេ​ផ្ទះ​២​ល្វែង នៅ​ខណ្ឌ​សែន​សុខ ក្រោយ​រកឃើញ​ស្បែក និង​ឆ្អឹង​សត្វព្រៃ ជាច្រើន​គីឡូ​

​​ភ្នំពេញ​៖ សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​ប្រតិបត្តិការ ឆែកឆេរ​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​២​ល្វែង ដោយ​បាន​រកឃើញ​ស្បែក និង​ឆ្អឹង​សត្វព្រៃ​ជាច្រើន​គីឡូក្រាម​។ ការបង្ក្រាប​នេះ​ធ្វើឡើង​ដោយ​ក្រុម​ប្រតិ​ប​តិ្ដ​ការចល័តរដ្ឋបាល​ព្រៃឈើ និង​កងកម្លាំង​រាជ​អាវុធហត្ថ រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌ​សែន​សុខ ក្រោម​ការដឹកនាំ​បញ្ជា​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅមុខ​ផ្សារ​ដី​ហុយ ខណ្ឌ​សែន​សុខ​។​

​ជា​លទ្ធផល​ក្នុង​ការចុះ​ឆែកឆេរ ផ្ទះ​២​ល្វែង​នេះ កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​សំណល់​ស្បែក​ខ្លា ឆ្អឹង​ខ្លា កន្ទុយ​ខ្លា ភ្លុក​ដំរី និង​កម្ទេចកម្ទី​សត្វព្រៃ មាន​តម្លៃ​ជា​ច្រើន​ប្រភេទ ជាច្រើន​គីឡូក្រាម​។ កម្លាំង​សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​ជា​ម្ចាស់​ផ្ទះល្វែង​ទាំង​២​ទីតាំង យក​ទៅ​សួរនាំ ដកហូត​ម៉ូតូ​មួយគ្រឿង និង​បាន​បិទ​ឃ្លុំបេ​ផ្ទះ​ទាំង​២​នេះ​ជា​បណ្ដោះអាសន្ន​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×