Wednesday, May 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវឧកញ៉ា ជីប យុទ្ធារី អគ្គនាយិកា ខេមបូឌា អេចប្រេស ញូស៍ សូមគោរពជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លានៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលនឹងចូលមកដល់នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ លោកជំទាវឧកញ៉ា ជីប យុទ្ធារីជាអគ្គនាយិកា គណៈគ្រប់គ្រង គណៈនិពន្ធ និងក្រុមការងារ បុគ្គលិក សហការីទាំងអស់នៃមជ្ឈមណ្ឌលព័ត៌មាន ស៊ី អ៊ី អិន សូមលើកហត្ថាបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កសិទ្ធិក្នុងលោក ទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមទ្រង់ព្រះមេត្តាប្រោះព្រំ សព្ទសាធុកាពរ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរ ត្រជាក់ត្រជុំរមនាជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត លោកជំទាវ និងបុត្រាបុត្រី ។

សូមឯកឧត្តមបណ្ឌិតទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងសូមបានសម្រេចជោគជ័យយ៉ាងត្រចះត្រចង់ សូមឯកឧត្តមមានសុខភាពល្អបរិបូណ៍ ជន្មាយុជាងរយឆ្នាំដើម្បីបន្តវេនពីលោកឪពុកឯកឧត្តម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមស្មារតីសម្រេចនៃគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសកម្ពុជាឲ្យកាន់តែមានវិបុលភាពចម្រើនលូតលាស់ឡើងៗបន្ថែមទៀត ជាគុណប្រយោជន៍ដល់ប្រជាជាតិ និងមាតុភូមិកម្ពុជា។

សូម ឯកឧត្តមបណ្ឌិត មេត្តាទទួលនូវគារវភក្តីដ៏ស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ៕

×