Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយក CMAC ៖ សង្គ្រាមនៅអ៊ុយក្រែន បានប្រែក្លាយតំបន់ដ៍ស្រស់ស្អាត ទៅឋាននរកនិងទុក្ខសោកវិនាសព្រាត់ប្រាស់

spot_img

ភ្នំពេញ ៖ នៅថ្ងៃទី១៨ មេសា ២០២២ ឯកឧត្តម ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងថា សង្គ្រាមនៅអ៊ុយក្រែន បានប្រែក្លាយតំបន់ដ៍ស្រស់ស្អាត រស់នៅប្រកបដោយមោទនភាព និងសប្បាយរីករាយទាំងឡាយ ទៅឋាននរកនិងទុក្ខសោកវិនាសព្រាត់ប្រាស់

ឯកឧត្តម ហេង រតនា បានបន្តទៀតថា ប្រជាជនកម្ពុជាធ្លាប់ស្គាល់រសជាតិទុក្ខវេទនា ការឈឺចាប់ខ្លោចផ្សាបំផុតនៃសង្គ្រាមនេះច្បាស់ណាស់ រងការទម្លាក់គ្រាប់បែកអស់រយ:ពេលជាង១០ឆ្នាំជាប់ៗគ្នាទីក្រុងនិងភូមិតាមជនបទខ្លះ បានរលាយក្លាយទៅជាផេះផង់ និងសង្គ្រាមស៊ីវិល ដែលសរុបមានរយ:ពេលជាង៣០ឆ្នាំ សម្លាប់ប្រជាជនកម្ពុជាជិត៤លាននាក់! ។

ឯកឧត្តម ហេង រតនា បានលើកឡើងបន្តថា រយៈពេលជាង៣០ឆ្នាំ យុវជននាសម័យសង្គ្រាមនោះភាគច្រើន បានចំណាយពេលវេលារៀន និងប្រើប្រាស់តែអាវុធគ្រាប់យុទ្ធភណ្ឌ ច្រើនជាងរៀនចំណេះដឹង ដើម្បីអនាគតខ្លួនឯង គ្រួសារខ្លួន ប្រទេសខ្លួន ឱ្យមានការរីកចំរើនរុងរឿង ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×