Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃស្អែកនេះ ព្រឹទ្ធសភាបន្តសម័យប្រជុំ ពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ

spot_img

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០២២ ស្អែកនេះ ដើម្បីបន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ។ ការកំណត់ថ្ងៃប្រជុំនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភានៅ ព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២ នេះ។

បន្ទាប់ពីចប់កិច្ចប្រជុំ ឯកឧត្តម ម៉ម ប៊ុននាង ព្រឹទ្ធសមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៏នៅក្នុងសន្និសីទកាសែតថា នៅព្រឹកថ្ងៃទី១៩ ខែមេសា នេះ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដោយលើកយករបៀបវារៈមកពិភាក្សាចំនួន ២រួមមាន៖ ១-ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុ និយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ស្នើសុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ ក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ និងទី២-កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤ នៅព្រឹកថ្ងៃទី២០ ខែមេសាឆ្នាំ២០២២។

ឯកឧត្តម ម៉ម ប៊ុននាង បានបន្តថា ក្រោយពីបានប្រជុំពិភាក្សាយ៉ាងល្អិតល្អន់ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានសម្រេចលើកយករបៀបវារៈចំនួន ២ គឺបានកំណត់យកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដើម្បីពិនិត្យហើយបឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការការពាររុក្ខជាតិ និងភូតគាមអនាម័យ។

អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា ច្បាប់នេះ មានសារៈសំខាន់ណាស់ដោយត្រូវការជាចាំបាច់ជួយដល់ប្រជាកសិករ ដើម្បីការដាំដុះនិងរៀបចំប្រើប្រាស់ជីប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ឲ្យត្រូវតាមស្តង់ដាដែលប្រទេសធំៗ ដែលត្រូវយើងនាំផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារធំៗរបស់បណ្តាប្រទេសដែលតម្រូវការ។ បើអត់មានច្បាប់នេះទេ គឺពិបាកនឹងការនាំចេញទោះបីជាកម្ពុជា មានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយបណ្តាប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែគេទាមទារតម្រូវឲ្យយើងមានភូតគាមអនាម័យច្បាស់លាស់ ប៉ុន្តែគេទាមទារតម្រូវឲ្យយើងមានភូតគាមអនាម័យច្បាស់លាស់ ដើម្បីកុំឲ្យយើងនាំទៅមានមេរោគឆ្លងដល់ប្រជាជនរបស់គេ ហើយបណ្តាប្រទេសទាំងនោះ គេមានការពិនិត្យពិចៃលើបញ្ហានេះជាការសំខាន់ណាស់។

ហើយនេះហើយបានជាប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រៀបចំច្បាប់នេះឲ្យបានឆាប់ដើម្បីជួយដល់ប្រជាកសិករ ដើម្បីកែប្រែពីកសិកម្មដូចរាល់ថ្ងៃនេះឲ្យក្លាយទៅជាកសិកម្មជឿនលឿន ហើយអាចនាំទៅបណ្តាប្រទេសណាក៏បានដែរ ដោយយើងអនុវត្តតាមច្បាប់ ហើយយើងមានច្បាប់ ហើយគេពិនិត្យភូតគាមអនាម័យនេះ បានល្អត្រឹមត្រូវ ហើយយើងប្រើជី ក៏ដូចជាប្រើថ្នាំទៅតាមស្តង់ដា ដែលបណ្តាប្រទេសនានាគេប្រើ អីចឹងអត់មានខុសអីទេ យើងអាចនាំចេញទៅបាន៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

spot_img
×