លោក ម៉ាយគៀង នៅខេត្តសុកត្រាំង ប្រទេសវៀតណាម គឺជាម្ចាស់កម្មសិទ្ធិនៃគល់ និងឫសពោធិ ដែលមានអាយុកាលប្រមាណ ៧០០ ឆ្នាំ ។ លោក គៀង បានប្រកបជាងឈើ ៤០ឆ្នាំ មកហើយ ។ កាលពី ៤ឆ្នាំមុន លោក សម្រេចចិត្តទិញគល់ពោធិដែលងាប់ ក្នុងតម្លៃប្រមាណ ១៥០០ដុល្លារ ។ លោកឲ្យដឹងថា ៖ ពេលនោះមានបុរសម្នាក់ បានមកពពាយលក់គល់ឈើនេះ តែខ្ញុំបដិសេធ។ ចុងក្រោយប្រហែលដោយសារតែជំនក់ចិត្តនឹងអាជីព ខ្ញុំក៏សម្រេចចិត្តទិញយក ។ គល់ពោធិនេះធំណាស់ វិជ្ជមាត្រជាប់ដីរបស់វាគឺ ១៤ម៉ែត្រ ហើយសំណុំជាប់ឫសនោះគឺប្រវែង ២៥ម៉ែត្រឯណោះ ។
ក្រោយពេលទិញរួច លោកបានជួលមនុស្សជាង ២០នាក់ បានជីកចុះដីយ៉ាងជ្រៅ រួចជួលឡានស្ទូចយកមកកាន់រោងជាងឈើរបស់ខ្លួន។
បន្ទាប់ពីទិញវា ខ្ញុំក៏ចាប់ផ្តើមឆ្លៀតពេលធ្វើការចម្លាក់បន្តិចម្តងៗ ។
សត្វរមាសនេះគឺជាជ្រុងមួយផ្នែកនៃឫសរបស់គល់ឈើ ។
រីឯក្បាលនាគនេះគឺជាចុងឫសម្ខាងទៀត ។
បដិមាករព្រះពុទ្ធ
លោកគៀង និយាយថា មានគេហ៊ានឲ្យលោកជិត១លានដុល្លារ ហើយ តែលោកពុំដាច់ចិត្តលក់ ។
ព្រោះតែគល់ និងឫសឈើនេះមានរាងរៅចម្លែក ទើបលោកចង់សាងស្នាដៃទុកឲ្យមនុស្សម្នាមកទស្សនា ។ ដើម្បីការពារកណ្តៀរ លោកបានចំណាយប្រាក់ជាង ១ម៉ឺនដុល្លារ ដើម្បីចាត់វិធានការទប់ទល់ជាមុន ។