Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ចេញអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២បានចេញអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់គណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល។

បើតាមអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖

អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលសរសេរ ជាអក្សរកាត់ថា គ.រ.ឌ. ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារជាសេនាធិការជូន ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ខ.) លើការងារបច្ចេកទេស និងគោលនយោបាយ នៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

គ.រ.ឌ មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖

  • រៀបចំនិងជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ គោលការណ៍ និងទិសដៅ តាមសកម្មភាពអាទិភាព នៃការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីដាក់ជូន ក.ស.ឧ. ពិនិត្យនិងសម្រេច
  • រៀបចំ សិក្សា ស្រាវជ្រាវ និងជំរុញការផ្សព្វផ្សាយអំពីរដ្ឋាភិបាលឌីជីថល តាមរយៈសិក្ខាសាលា កម្មវិធី ផ្សព្វផ្សាយ ទស្សនកិច្ចសិក្សា និងការផ្លាស់ប្ដូរបទពិសោធពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល
  • ពិនិត្យ សិក្សា លើកសំណើ និងផ្តល់យោបល់ជូន ក.សឌ. លើការរៀបចំ ការកែសម្រួល និង/ឬការ

ធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល – ជំរុញការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកម្មវិធី គម្រោង និងផែនការកសាងរដ្ឋាភិបាលឌីជីថល ដោយមានយន្តការអនុវត្តប្រកបដោយប្រសិទ្ធភាព

  • រៀបចំនិងជំរុញការអនុវត្តស្តង់ដារបច្ចេកទេស សម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីធានាអន្តរប្រតិបត្តិការនៃប្រព័ន្ធព័ត៌មានឌីជីថល របស់ក្រសួង ស្ថាប័ន និងវិស័យឯកជន
  • សហការ រៀបចំ និងជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ដំណើរប្រព្រឹត្តទៅនៃក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល សម្រាប់អភិបាលកិច្ចនិងសេវាសាធារណៈប្រកបដោយ ប្រសិទ្ធភាពនិងប្រសិទ្ធផល
  • ដឹកនាំ សម្របសម្រួល សហការ រៀបចំ និងជំរុញការអនុវត្តផែនការកសាងរដ្ឋាភិបាលឌីជីថល ដែលមាន វិសាលភាពគ្របដណ្តប់លើអភិបាលកិច្ចនិងសេវាសាធារណៈ តាមរយៈការធ្វើសុខដុមនីយកម្ម ការកំណត់ អាទិភាពនៃគម្រោងនានា និងការជំរុញប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ស្របតាមកម្រិតឧត្តមានុពលនិងស្ដង់ដារបច្ចេកទេស
  • ជំរុញការរៀបចំទិន្នន័យគោល (Base Registry) និងការចែករំលែកទិន្នន័យរវាងក្រសួងស្ថាប័ន និងវិស័យ ឯកជន សំដៅជំរុញល្បឿននៃការកសាងមូលដ្ឋាន ការចាប់យក និងការធ្វើបដិវត្តកម្មរដ្ឋាភិបាលឌីជីថល
  • រៀបចំផែនការប្រចាំឆ្នាំ រយៈពេលមធ្យម និងវែង ស្របតាមសកម្មភាពអាទិភាពនៃគោលនយោបាយរដ្ឋាភិបាល ឌីជីថល ដើម្បីលើកសំណើជូន ក.សឧ. ពិនិត្យនិងសម្រេច
  • សម្របសម្រួល ពិនិត្យ និងផ្តល់យោបល់បច្ចេកទេសលើគម្រោងរដ្ឋាភិបាលឌីជីថល ដើម្បីបន្តនីតិវិធីអនុលោម តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
  • ពិនិត្យនិងសិក្សាលើគម្រោងបរិវត្តកម្មរដ្ឋាភិបាលឌីដីថលប្រចាំឆ្នាំរយៈពេលមធ្យម និងវែង ដែលស្នើដោយ ក្រសួងស្ថាប័ន ស្របតាមផែនការសកម្មភាពអាទិភាពនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល ដើម្បីលើក សំណើជូន កស.ឧពិនិត្យនិងសម្រេច
  • បង្កើតកិច្ចសហប្រតិបត្តិការក្នុងប្រទេសនិងអន្តរជាតិ លើការកសាងរដ្ឋាភិបាលឌីជីថល – កៀរគរធនធានហិរញ្ញវត្ថុ ធនធានបច្ចេកទេស និងមូលធនមនុស្សឌីជីថល ដើម្បីកសាងរដ្ឋាភិបាលឌីជីថល
  • ជំរុញ សម្របសម្រួល និងគាំទ្រការចូលរួមកសាងរដ្ឋាភិបាលឌីជីថលពីគ្រប់មជ្ឈដ្ឋាន ដើម្បីសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅជាយុទ្ធសាស្ត្រនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល
  • ជំរុញការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ ច្បាប់ លិខិត បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលការណ៍ ទិសដៅ ស្តង់ដា កម្មវិធី គម្រោង និងផែនការកសាងរដ្ឋាភិបាលឌីជីថល ដោយកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ព្រមទាំងកែសម្រួលសកម្មភាពអាទិភាពតាមការចាំបាច់ និងរៀបចំរបាយការណ៍ជូន ក.ស.ឧពិនិត្យនិងសម្រេច
  • បំពេញតួនាទីនិងភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រធាន ក.ស.ខ.៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី
×