Monday, May 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គរក្ស៤រូប ជាអ្នកការពារសម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី ត្រូវបានដំឡើងឋានន្តរស័ក្តិផ្កាយ៣

ភ្នំពេញ ៖ អង្គរក្ស៤រូប ជាអ្នកការពារសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយផ្ទាល់ នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២២នេះ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរស័ក្តិ ពីឧត្តមសេនីយ៍ទោ ផ្កាយ២ ទៅឧត្តមសេនីយ៍ឯក ផ្កាយ៣។

អង្គរក្សទាំង៤រូបនេះ រួមមាន៖ ឯកឧត្តម ណាំ ភិរុណ, ឯកឧត្តម ឡុង ដា, ឯកឧត្តម អ៊ន សុទ្ធារ័ត្ន និងឯកឧត្តម ឃុត សុខុន។ នាយទាហានទាំង៤រូបនេះ ជាអ្នកបម្រើការងារនៅទីបញ្ជាការដ្ឋានកងអង្គរក្ស។ ពួកលោកតែងការពារសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ទាំងនៅក្នុងប្រទេស ក៏ដូចជាពេលចេញទៅក្រៅប្រទេសផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×