បើតាមឃ្លីប ដែលផ្សព្វផ្សាយដោយមន្ទីរពេទ្យ HOANMY ផ្នែកឱសថបុរាណឲ្យដឹងថា ៖ ពស់គឺជាពពួកល្មូនដ៏ពិសពុល និងគ្រោះថ្នាក់បំផុត ។ តាមបទពិសោធន៍ពីបុរាណមក ពស់ពិសចឹកមានស្នាមអក្សរ V ហើយបន្សល់ទុកស្នាមធ្លុះពីរ ។
តាមអ្នកស្រាវជ្រាវនោះពេលត្រូវពស់ចឹក ប្រសិនបើពុំមានការសង្គ្រោះបឋមទាន់ពេលទេនោះ វាអាចបណ្តាលឲ្យមនុស្សស្លាប់ក្នុងអំឡុងពេលប្រមាណ ១ម៉ោងប៉ុណ្ណោះ ។ បទពិសោធន៍នៃការប្រើឱសថបុរាណ មានច្រើន ប៉ុន្តែក្នុងនោះរបស់ដែលមានប្រសិទ្ធភាពបំផុតគឺល្ហុងខ្ចី ។
ផ្លែល្ហុងគឺជាអាហារដ៏មានប្រយោជន៍ និងឆ្ងាញ់ពិសារ ប៉ុន្តែដោយសារតែវាមាន Enzyem papain ដល់ទៅ 95% ធ្វើឲ្យវាមានប្រសិទ្ធភាពនឹកស្មានពុំដល់ចំពោះការបន្សាបពិសពស់។ តាមនោះល្ហុងខ្ចីគឺជាថ្នាំជួយបន្សាបជាតិពិសនៅនឹងកន្លែងរក្សាបានជីវិតជនរងគ្រោះ។ ពេលត្រូវពស់ចឹក ដំបូងត្រូវរកខ្សែការ៉ូចងគំលាតពីស្នាមពស់ចឹកប្រហែល ១០សង់ទីម៉ែត្រ រួចរឹតវាល្មម ហើយក្នុងអំឡុងពេល២០នាទីម្តងត្រូវទាញមកក្រោយប្រមាណ១០សង់ទីម៉ែត្រ យកដៃច្របាច់ឈាមចេញហើយបន្តក់ ឬប្រើសំឡីដែលផ្តិតយកជ័រល្ហុងខ្ចីមកបិទពីលើស្នាមពស់ចឹក ។ Enzyem papain ដែលមាននៅក្នុងល្ហុងវានឹងបន្សាប Acit amin ដែលមាននៅក្នុងពិសរបស់ពស់ បន្ទាប់មកហាន់ផ្លែល្ហុងជាចំណិតៗ រួចកិនឲ្យម៉ត់ ទាំងគ្រាប់ទាំងសំបក រួចយកទឹក១កែវលាយចូលឲ្យទៅជាល្បាយដើម្បីឲ្យអ្នករងគ្រោះផឹកពី ៣-៤ដង ក្នុង១៥នាទី ចេះតែបន្តឲ្យផឹកបែបនេះ រហូតដល់ជនរងគ្រោះចង់បត់ជើងធំឬបត់ជើងតូច ក្នុងដំណាក់កាលនោះឯងបានន័យថា ជនរងគ្រោះបានសះស្បើយហើយ ៕ លីសា