Thursday, May 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដូវបិទនេសាទ ឆាំ្ន ២០២២ នៅខេត្តស្ទឹងត្រែង មិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍ម៉ង គ្រប់ប្រភេទ ដើម្បីការពារត្រីមេពូជ

ស្ទឹងត្រែង ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ខែមេសាឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹងស្តីពី រដូវបិទនេសាទ ឆាំ្ន ២០២២ នៅខេត្តស្ទឹងត្រែង, ក្នុងកំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍ម៉ង គ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជនាកំឡុងពេលបង្កកំណើតខ្ពស់នេះ។

រដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណៈជន និងអ្នកនេសាទទាំងអស់ឲ្យបានជ្រាបថា រដូវបិទនេសាទក្នុងដែននេសាទខេត្តស្ទឹងត្រែង គឺនឹងចាប់អនុវត្តពីថ្ងៃទី ០១ ខែឧសភា ដល់ថ្ងៃទី ៣០ ខែកញ្ញា រៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលបិទនេសាទនេះ គឺមិនអនុញ្ញាតឲ្យធ្វើការនេសាទដោយឧបករណ៍ម៉ង គ្រប់ប្រភេទ សំដៅដើម្បីការពារត្រីមេពូជនាកំឡុងពេលបង្កកំណើតខ្ពស់នេះ។ ទន្ទឹមជាមួយគ្នានេះដែរ សូមបងប្អូន មេត្តាបញ្ឈប់ជាបន្ទាន់នូវការប្រើឧបករណ៍ឆក់ បំពុល និងគ្រឿងផ្ទុះ ដែលជាប្រភេទឧបករណ៍នាំឲ្យវិនាសអន្តរាយ ដល់ធនធានជលផល និងមច្ឆាជាតិ យ៉ាងធ្ងន់ធ្ងរបំផុត។

ឯកឧត្តម ស្វាយ សំអ៊ាង​ បានថ្លែងថា ទោះបីជាក្នុងរដូវបិទនេសាទក៏ដោយ បងប្អូនប្រជានេសាទនៅតែអាចធ្វើការនេសាទបាន ដោយប្រើនូវ ឧបករណ៍នេសាទជាល់ក្ខណៈគ្រួសារដូចជា៖ សៃយ៉ឺន លប សំណាញ់ សន្ទូចផ្លែមួយ អង្កេត ចាន់ តុម ទូ កញ្ច្រែងដងត្រី និងឧបករណ៍មួយចំនួនទៀតដែលច្បាប់អនុញ្ញាត សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ។

រដ្ឋបាលខេត្តស្ទឹងត្រែង សង្ឃឹមយ៉ាងមុតមាំថា សាធារណៈជន និងអ្នកនេសាទទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយការទទួលខុសត្រូវ ជាពិសេសសូមបងប្អូនប្រជានេសាទទាំងអស់ត្រូវចងចាំ និងអនុវត្តតាមអនុសាសន៍ទាំង ៧ចំណុចរបស់ សម្ដេចអគ្គមហារសនាំបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានខ្ជាប់ខ្ជួនដើម្បីចូលរួមថែរក្សា ការពារ និងប្រើប្រាស់នូវ ធនធានមច្ឆាជាតិយើងឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×