Tuesday, January 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

ឆ្នាំ​ជូត ៖ ការងារ មិន​អំណោយផល​ល្អ គួរ​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នក​រួម​ការងារ ។ លុយកាក់ មិនល្អ ចំណូល​មាន​ការធ្លាក់ចុះ ។ មនោសញ្ចេតនា កើត​មាន​ការខ្វែងគំនិត​គ្នា​ក្នុង​រឿង​មនោសញ្ចេតនា ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់​មានឱកាស​កើន​ថែម​ចំណូល ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សក្តិសម​សម្រាប់​ការបង្ហាញ​មនោសញ្ចេតនា​ចំពោះ​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ៕

​ឆ្នាំ​ខាល ៖ ការងារ មិន​ត្រូវ​លូកដៃ​ចូល​ជ្រៅ​ក្នុង​កិច្ចការ​អ្នកដទៃ បញ្ចៀស​រូបភាព​មិនល្អ​ចំពោះ​ថ្នាក់លើ ដែល​នឹង​ឥទ្ធិពល​ដល់​ការឡើង​តំណែង ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​បញ្ហា​លុយកាក់ ។ មនោសញ្ចេតនា​ងាយ​កើត​មាន​ការឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​ថោះ ៖ ការងារ ប្រព្រឹត្តទៅ​ដោយ​ធម្មតា ពុំ​កើត​មាន​បញ្ហា​អ្វី​ក្រៅ​បំណង ។ លុយកាក់ ប្រយ័ត្ន​មាន​អ្នក​ចង់​បោកប្រាស់​លុយកាក់​អ្នក ។ មនោសញ្ចេតនា​គួរ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ចំពោះ​គូស្នេហ៍ កុំឲ្យ​រឿង​មនោសញ្ចេតនា​ប្រែជា​អាក្រ​ក់ ។​

​ឆ្នាំ​រោង ៖ ការងារ គួរ​សម្រេច​កិច្ចការ​ដោយ​ខ្លួនឯង មិន​ត្រូវ​ផ្តេកផ្តួល​លើ​អ្នក​ដទៃ ។ លុយកាក់​រាល់​ខ្ទង់ចំណាយ​បាន​ឆ្លង​ហួស​ពី​គម្រោង ។ មនោសញ្ចេតនា គួរ​បង្កើត​ភាព​ផ្អែម​ល្ហែម រ៉ូមែ​ន​ទិក​ទើប​ចំណង​ស្នេហ៍​រឹងមាំ ៕

​ឆ្នាំ​ម្សាញ់ ៖ ការងារ មិន​សម្រេច​បាន​តាម​ផែនការ ជួប​ការលំបាក​រាំងស្ទះ ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ គួរ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់ ។ មនោសញ្ចេតនា ល្អប្រសើរ មាន​ភាពកក់ក្តៅ​នឹង​គ្នា ។​

​ឆ្នាំ​មមី ៖ ការងារ មិនល្អ កើត​មាន​ការ​ប្រទាញប្រទង់​ដណ្តើម​ឈ្នះ​ចាញ់ ។ លុយកាក់ មិន​ស្ថិរភាព ប្រយ័ត្ន​ជួប​ស្ថានភាព “​ក្ស័យធន​” ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់​នឹង​គ្នា ៕

​ឆ្នាំ​មមែ ៖ ការងារ ស្ថិរភាព មិន​មាន​បញ្ហា​អ្វី​គួរឲ្យ​បារម្ភ ។ លុយកាក់ មាន​ខ្ទង់ចំណាយ​ច្រើន​ពាក់ព័ន្ធ​ដល់​បញ្ហា​សុខភាព​ខ្លួនឯង ។ មនោសញ្ចេតនា ថ្ងៃ​នេះ​ពុំ​មែន​សមស្រប​សម្រាប់​ការចែក​ផ្លូវ​គ្នា ឬ​បង្ហាញ​មនោសញ្ចេតនា ៕

​ឆ្នាំ​វក ៖ ការងារ ជួប​ឧបសគ្គ​ច្រើន គួរ​ស្តាប់​យោបល់​អ្នក​គ្រប់​គ្នា​ដើម្បី​ដោះស្រាយ​ការលំបាក ។ លុយកាក់ ថ្លឹងថ្លែង​ឲ្យ​ម៉ត់ចត់​មុនពេល​សម្រេចចិត្ត​ទិញ​របស់​អ្វីមួយ ព្រោះ​អាច​ជួប​នឹង​ការខកចិត្ត ។ មនោសញ្ចេតនា គួរ​អត់ឱន​អធ្យាស្រ័យ​ចំពោះ​គ្នា ទើប​ចំណង​ស្នេហ៍​មិន​បែកបាក់ ៕

​ឆ្នាំ​រកា ៖ ការងារ រីកចម្រើន​ស្រប​តាម​គម្រោងការ ។ លុយកាក់ ពុំ​មាន​អ្វី​ល្អ​ប្រសើរ​លើស​ពី​មុន ។ មនោសញ្ចេតនា គួរលៃ​ពេល​ដើរ​កម្សាន្ត​ឲ្យ​បាន​ញឹកញាប់​ជាមួយនឹង​មនុស្ស​ជា​ទីស្រឡាញ់ ៕

​ឆ្នាំចរ ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា ហេតុនេះ​រាល់​ការលំបាក​សុទ្ធតែ​អាច​ដោះស្រាយបាន ។ លុយកាក់ ជា​ថ្ងៃ​អាក្រក់​សម្រាប់​ការបញ្ចេញ​ទុន​រកស៊ី ។ មនោសញ្ចេតនា ល្អប្រសើរ សុភមង្គល ៕

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន​គ្រប់យ៉ាង តែ​មិន​ត្រូវ​អួតអាង លើកតម្កើង​ខ្លួន​ចំពោះ​អ្នក​រួម​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ល្អ​សម្រាប់​ការវិនិយោគ​រកស៊ី ។ មនោសញ្ចេតនា កក់ក្តៅ ផ្អែម​ល្ហែម ៕

×