ភ្នំពេញ ៖ បុរសជនបរទេសម្នាក់ បានបើករថយន្តហាំម៊ើស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានបត់ទៅបុ.កនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យធ្លាក់អំពូលមកក្រោម រងការខូចខាត សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ២និង ០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៤ខែមេសាឆ្នាំ ២០២២ស្ថិតនៅតាមបណ្តោយផ្លូវ ២៨៩ សង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តហាំម៊ើស៊េរីទំនើបមួយគ្រឿង ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2L-8666 បើកបរតាមបណ្ដោយផ្លូវ ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ស្ដាំក៏ជ្រុលទៅបុ.កនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បណ្ដាលឲ្យអំពូលដា.ច់ធ្លាក់មកក្រោម បែករងការខូចខាត ចំណែកឯរថយន្តវិញរងការខូចខាតតិចតួច ហើយភ្លាមនោះដែរ ម្ចាស់រថយន្តបង្ក បានគេចចេញពីចំណុចកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុខាងលើ សមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ចុះមកដល់រួចពិនិត្យ វាស់វែង ស្ទូចយករថយន្តបង្កមួយគ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត




