ភ្នំពេញ ៖ ឳពុកបង្កើតបានយយកកាំបិតចិតត្នោត កាប់កូនស្រីខ្លួនឯងបង្កើត បណ្តាលឱ្យរបួសធ្ងន់ធ្ងរ ដោយសារតែឪពុកតិរច្ឆានរូបនេះ បានខឹងនឹងអតីតប្រពន្ធមិនព្រមឲ្យយកកូនទៅលេងជាមួយខ្លួននិងសាច់ញាតិរបស់ខ្លួន ក្រោយលែងលះគ្នាជាងកន្លះឆ្នាំនោះ។ ដែលហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៨វេលាម៉ោង១៥.១៧នាទី នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
នគរបាលមូលដ្ឋាន ក្រុងស្ទឹងសែន បានឲ្យដឹងថា កូនស្រីរងគ្រោះឈ្មោះ មុន្នី ភ័ក្រ ភេទស្រីអាយុ២ឆ្នាំ រងរបួសត្រូវក្បាល ប៉ែកខាងឆ្វេងមួយកាំបិត ដល់លលាដ៏ក្បាល និងពីរកន្លែងទៀតត្រូវចំក ពីរកាំបិតដល់ឆ្អឹងក ។ ចំណែកជនបង្កឈ្មោះ តាន់ គឹមសាន ភេទប្រុស អាយុ៣៤ ឆ្នាំជនជាតិខ្មែរ នៅភូមិត្បូងក្រពើ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ នៅខេត្តសៀមរាប ។ ប្រពន្ធឈ្មោះផុន វុទ្ធី អាយុ ៣១ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ មុខរបរលក់ដូរ ។
នគរបាល បានបញ្ជាក់អំពីសភាពនៃរឿងនេះថា កន្លងមកនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ ប្តីនិងប្រពន្ធដែលជាម្តាយឪពុករបស់ក្មេងរងគ្រោះនេះ បានឈ្លោះគ្នា ហើយបានព្រម ព្រៀង ផ្តិតមេដៃ លែងលះគ្នា នៅសង្កាត់ព្រៃតាហ៊ូ អស់រយៈពេលប្រហែលកន្លះឆ្នាំមកហើយ ។ បន្ទាប់ពីបានលែងលះគ្នា ហើយឪពុកខឹងនឹងប្រពន្ធមិនព្រមឲ្យ យកកូនទៅលេងជា មួយខ្លួននិងសាច់ញាតិរបស់ខ្លួន ក៏កាប់កូនស្រីតែម្តង ដើម្បីបញ្ចេញកំហឹងដាក់ម្តាយ។
ក្រោយពីកាប់កូនរួច ជនបង្កបានផឹកថ្នាំពុល ប៉ងធ្វើអត្តឃាតខ្លួន តែត្រូវបានជួយសង្គ្រោះទាន់ នៅពេទ្យឯកជន515 (គ្លីនិចវៀតណាម)។ ចំណែកក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តសៀមរាប៕ ដោយ៖បញ្ញាស័ក្តិ