Saturday, January 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីយោធាម្នាក់ ចាប់ឃាត់ខ្លួនចោរលួចរថយន្តម្នាក់ ប្រគល់ឲ្យកម្លាំងនគរបាលខណ្ឌសែនសុខ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន៣នាក់ផ្សេងទៀត ត្រូវបានមន្ត្រីយោធាម្នាក់ ឃាត់ខ្លួនប្រគល់ឲ្យកម្លាំងជំនាញនគរបាលខណ្ឌសែនសុខ ក្រោយពេលធ្វើសកម្មភាពលួចរថយន្តមួយគ្រឿងម៉ាកNISSAN MARCH ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខភ្នំពេញ2F-3035 បានសម្រេច កាលពីវេលាម៉ោង ៥និង០០នាទីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ក្រោយពេលបាត់រថយន្តមួយគ្រឿងខាងលើ ជនរងគ្រោះមានឈ្មោះ សំ ដារ៉ាយុទ្ធ ភេទប្រុស អាយុ៣៧ ឆ្នាំដែលជាម្ចាស់រថយន្ត បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា លុះនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ មន្ត្រីយោធាម្នាក់ឈ្មោះជុំ វឌ្ឍនះ ដែលត្រូវជាបងប្អូនជនរងគ្រោះ បានជិះកង់ហាត់ប្រាណ នៅម្តុំអតីតរោងកុនគីរីរម្យ ក៏បានប្រទះឃើញរថយន្តខាងលើ ដែលពាក់ផ្លាកលេខភ្នំពេញ2F-3035 កំពុងតែបើកបរដោយជនសង្ស័យម្នាក់ រូបគាត់ក៏បានជិះកង់តាមរថយន្តខាងលើនេះ រហូតដល់ចំណុចមុខស្ថានទូតវៀតណាម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏បានស្រែកឆោឡោ ឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ឃាត់ទាំងអ្នកបើកបរ និងរថយន្តខាងលើ ដើម្បីសុំការសហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។

ក្រោយពេលទទួលបានព័ត៌មាននេះ ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា និងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បានចុះទៅឃាត់ជនសង្ស័យខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចាត់ការតាមនិតិវិធី៕រក្សាសិទ្ធិដោយ ៖ សួង សាម

×