Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញហើយ

spot_img

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវេលាម៉ោងប្រមាណជាង១២ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២នេះ បានដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបញ្ចប់ដោយជោគជ័យកិច្ចប្រជុំកំពូលលើកទី៤ ស្តីពីបញ្ហាទឹក កាលពីថ្ងៃទី២៣ មេសានៅទីក្រុងគូម៉ាម៉ូតុ ( Kumamoto) ប្រទេសជប៉ុន។

សូមជម្រាបថា កាលពីព្រឹកថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន ក្រោមមូលបទ «ទឹកសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៖ ឧត្តមានុវត្តន៍ និងអ្នកបន្តវេនជំនាន់ក្រោយ»៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×