Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងកូវីដ-១៩ ជាអំណោយរបស់ប្រទេសអ៊ីតាលី

spot_img

ភ្នំពេញ៖ នៅព្រឹក ថ្ងៃចន្ទទី២៥ ខែមេសា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញក្នុងពិធីប្រគល់-ទទួល អំណោយវ៉ាក់សាំង Covid 19 ចំនួន ១លាន ៥ម៉ឺន ៦ពាន់ដូស ដែលជាអំណោយរបស់រដ្ឋាភិបាល និងប្រជាជនអ៊ីតាលី។

ពិធីប្រគល់ទទួលអំណោយវ៉ាក់សាំងនេះ ត្រូវធ្វើឡើងនៅវិមានសន្តិភាព ដោយមានការចូលរួមពីអគ្គរដ្ឋទូតនៃប្រទេសអ៊ីតាលីប្រចាំនៅកម្ពុជាផងដែរ។ វ៉ាក់សាំង Covid 19 ប្រភេទអាស្ត្រាហ្សេនីកានេះ បានដឹកមកដល់ប្រទេសកម្ពុជាកាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០២២ ហើយវ៉ាក់សាំងនេះ នឹងយកទៅប្រើប្រាស់សម្រាប់ការចាក់ជូនដល់ប្រជាពលរដ្ឋជាដូសជំរុញ។

ការចាក់វ៉ាក់សាំងកូវីដ១៩ វ៉ាក់សាំង គឺជាយុទ្ធសាស្ត្រដ៏ត្រឹមត្រូវមួយ សម្រាប់ប្រទេសកម្ពុជា ដែលធ្វើប្រជាជនកម្ពុជា មានភាពសុំា រហូតដល់មានការសម្រេចលុបចោល កាតាព្វកិច្ចពាក់ម៉ាស នៅខេត្តចំនួន៤នាពេលថ្មីៗកន្លងមកនេះផងដែរ ។

យោងតាមរបាយការណ៍ អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បានបង្ហាញថា គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ លទ្ធផលចាក់វ៉ាក់សាំង គិតចាប់ពីអាយុចាប់ពី៣ឆ្នាំឡើងទៅ ធៀបនឹងចំនួនប្រជាជនសរុប១៦លាននាក់ មាន៩៣,០៤%៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

spot_img
×