ភ្នំពេញ ៖ លោកអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖កីឡា គឺជាថ្នាំនៃសុខភាព ហើយ កីឡាអាចនាំជាសផុតពីជំងឺផ្សេងៗបាន។
ការថ្លែងខាងលើនេះនារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅសាលារាជធានីភ្នំពេញ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pierre BAILLET លេខាអចិន្ត្រៃយ៍ នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)។
ក្នុងឱកាសនោះដើម្បីបង្កភាពងាយស្រួលក្នុងចំណងទំនាក់ទំនងសំរាប់សមាគមអភិបាលក្រុងនិយាយភាសាបារាំង លោកអភិបាលរាជធានីភ្នំពេញ បានឯកភាពតាមសំណើរបស់ភាគីបារាំងផងដែរ ដែលមានបំណងបង្កើតកីឡាអន្ដរជាតិនៅរាជធានីភ្នំពេញ ព្រោះកម្ពុជានឹងធ្វើម្ចាស់ផ្ទះក្នុងកម្មវិធីកីឡាសុីហ្គេមនាឆ្នាំ២០២៣៕ដោយ៖បញ្ញាស័ក្តិ