Tuesday, June 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឧទ្ធរណ៍ កែប្រែទោសបុរសម្នាក់ ពីជាប់គុក១៣ ឆ្នាំ មកនៅត្រឹម១២ឆ្នាំវិញ ពីបទឃាត.កម្ម ស.ម្លាប់បុរសរងគ្រោះម្នាក់ ដោយចោទថា ជាគ្រូអាបអាបធ្មប់

ភ្នំពេញ : តុលាការឧទ្ធរណ៍រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៦ ខែ មេសា ឆ្នាំ២០២២នេះ បានប្រកាសសាលក្រម
បានកែប្រែទោសរបស់បុរសជាប់ចោទម្នាក់ពីត្រូវជាប់គុក ១៣ ឆ្នាំ មកនៅត្រឹម ១២ ឆ្នាំវិញ ជាប់ពាក់ព័ន្ធករណី ឃា.តកម្ម ដោយវា.យស.ម្លាប់កសិករម្នាក់ ដោយគ.ប់នឹងដុំថ្ម និង រួចយកឈើជ្រុងវា.យរហូតស្លា.ប់នៅហ្នឹងកន្លែង ដោយចោទប្រកាន់ជនរងគ្រោះថា ជាគ្រូអាបធ្មប់ និង ធ្វើអំពើអាបធ្មប់ ដាក់គ្រួសាររបស់គាត់ប្រព្រឹត្តនៅ ភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីអំឡុងឆ្នាំ ២០១៧ ។

សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានតម្កល់សាលក្រមរបស់តុលាការថ្នាក់ក្រោម តែបានកែប្រែទោសរបស់គាត់ ពីត្រូវជាប់គុក ១៣ ឆ្នាំ មកនៅត្រឹម ជាប់គុក កំណត់ ១២ ឆ្នាំវិញ ។ តែបើកផ្លូវឱ្យគាត់ ប្តឹងសាទុក្ខទៅកាន់តុលាការកំពូល តាមនីតិវិធីច្បាប់។

លោក ស៊ុន វិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ មានឈ្មោះ ៖ ឃុន វាសនា ហៅ អាវ៉ាភេទប្រុស អាយុ ៥០ ឆ្នាំមុខ របរ កសិករ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ពៅ សុវណ្ណ ភេទប្រុស អាយុ ៥៤ ឆ្នាំ មុខ កសិករ ។
អ្នកទាំងពីរ មានទីលំនៅភូមិ ព្រៃជន្លួញ ឃុំ ក្រាំងលាវ ស្រុក បាទី ខេត្តតាកែវ ។

នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ ត្រូវបានសាលាដំបូងខេត្តតាកែវ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ ផ្តន្ទាទោស ដាក់ពន្ធនាគារកំណត់ ១៣ ឆ្នាំ និង បង្គាប់ឱ្យសងជម្ងឺចិត្តដល់គ្រួសារជនរងគ្រោះចំនួន៨០ លានរៀលពីបទ ” ឃាត.កម្ម ” តាមមាត្រា ១៩៩ នៃក្រុមព្រហ្មទណ្ឌ។ តែគាត់ បានប្តឹងឧទ្ធរណ៍ ។

ជនជាប់ចោទ ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៧ នៅភូមិព្រៃជន្លួញ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ៕
រក្សាសិទ្ធិដោយ : ចន្ទា ភា

×