កោះកុង ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តកោះកុង កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាអតីតមន្ត្រីម្នាក់ តាម ដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូង ខេត្តកោះកុង ពាក់ព័ន្ធពីបទកា.ប់គាស់រុករានឆ្ការដីព្រៃ និងរំលោ.ភកាន់កា.ប់ទ្រព្យសម្បត្តិរដ្ឋ ជា អចលនទ្រព្យ ដោយខុសច្បាប់ធ្វើជាកម្មសិទ្ធិរបស់ខ្លួនប្រមាណ ៤៨ ហិកតា ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០២១ ។
យោងតាមដីការបស់តុលាការខេត្តកោះកុងបានឲ្យដឹងថា ជនសង្ស័យមាន៖ ឈ្មោះ សំ សុជាតិ ភេទប្រុស អាយុ ៦៤ ឆ្នាំ មានទីលំនៅភូមិស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

ជនសង្ស័យ ត្រូវបានចោទប្រកាន់ពីបទ ” កាប់គាស់រុករានដីព្រៃឆ្ការ ដើម្បីយកធ្វើជាកម្មសិទ្ធិ និងរំលោ.ភកាន់កា.ប់ទ្រព្យសម្បត្តិរដ្ឋជា អចលនទ្រព្យ ដោយខុសច្បាប់ប្រព្រឹត្តនៅចំណុច ភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២១ ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកោះកុង ។
បច្ចុប្បន្ន,ជនសង្ស័យខាងលើ ត្រូវបានៅបញ្ចូនមកស្នងការដ្ឋាននគរបាលខេត្តកោះកុង កំពុងតែរៀបចំបែបបទ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា