ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ដល់កីឡាករ-កីឡាការិនីមុនចេញទៅប្រកួតនៅវៀតណាម

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍មួយចំនួន ដល់កីឡាករ កីឡាការិនី និងអត្តពលិក នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២នេះ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។

ទាក់ទងទៅនឹងកីឡាករ កីឡាការិនី និងអត្តពលិកវិញ, បច្ចុប្បន្នកីឡាមួយចំនួនត្រូវបានបង្ហាត់ដោយគ្រូបង្វឹកបរទេស តាមរយៈកម្មវិធីអភិវឌ្ឍបច្ចេទេសកីឡា (Sport DevelopmentProgram) របស់ CAMSOC ក្នុងនោះ រួមមាន ៖Taekwondo- WT គ្រូបង្វឹកកូរ៉េខាងត្បូង, Karate គ្រូបង្វឹកអឺរ៉ង់ និងគ្រូបង្វឹកជប៉ុន, ចំបាប់ Wrestling គ្រូបង្វឹកអឺរ៉ង់, គុនដាវ Fencing គ្រូបង្វឹកបារាំង, វ៉ូវីណាម Vovinam គ្រូបង្វឹកវៀតណាម, កីឡាវាយសី Badminton គ្រូបង្វឹកចិន, កីឡាលើកទម្ងន់ គ្រូបង្វឹកចិន, កីឡារាំ គ្រូបង្វឹកអូស្ត្រាលី។

ជាមួយគ្នានេះ កីឡាករ-កីឡាការិនីមួយចំនួនជាកូនខ្មែរនៅក្រៅប្រទេស ក៏ត្រូវបានរៀបចំហ្វឹកហាត់យ៉ាងជាប់លាប់ផងដែរ ដូចជា កីឡាការិនីជឺជិតស៊ូ នៅសហរដ្ឋអាមេរិក, កីឡាតេក្វាន់ដូ WT នៅសហរដ្ឋអាមេរិក, កីឡាប្រណាំងកង់ នៅសហរដ្ឋអាមេរិក,កីឡាវាយកូនបាល់ Tennis នៅសហរដ្ឋអាមេរិក, កីឡាហែលទឹក នៅសហរដ្ឋអាមេរិក និងបាល់បោះ នៅសហរដ្ឋអាមេរិក។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេចរណ៍ ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡា SEA Games លើកទី៣១ បានឱ្យដឹងថា ការប្រកួត SEA Games លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ គេបានរៀបចំប្រភេទកីឡាចំនួន ៤០ប្រភេទ និង ៥២៦វិញ្ញាសាប្រកួត។

ប្រទេសដែលបានចុះឈ្មោះចូលរួមប្រកួតជាសមាជិកសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍មានចំនួន ១១ប្រទេស រួមមាន៖ វៀតណាម, កម្ពុជា, ឡាវ, ប៊ុយណេ, ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី, សិង្ហបុរី, ហ្វីលីពីន, ថៃ, មីយ៉ាន់ម៉ា និងទីម័រខាងកើត ដែលមានចំនួនកីឡាករ-កីឡាការិនីសរុប ៧១១៥នាក់ និងអ្នកស្ម័គ្រចិត្តបម្រើការងាររៀបចំប្រកួត ៣,០០០នាក់។ ចំពោះការស្នាក់នៅហូបចុក ម្ចាស់ផ្ទះរៀបចំនៅតាមសណ្ឋាគារ បែងចែកតាមប្រភេទកីឡា៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម