ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ ស្នើឲ្យនារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សា ទាំងអស់ សូមប្រព្រឹត្តនូវអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងមូលដ្ឋាន

ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អញ្ជើញជួបសំណេះសំណាលជាមួយ បេក្ខនារីក្រុមប្រឹក្សា ឃុំ សង្កាត់ និងថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី នៃខណ្ឌ សង្កាត់ ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិ៍១២ រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នៅវិមាន៧មករា ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិតសង្គហបណ្ឌិត បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រម ផ្ការីក ។

លោកជំទាវក៏បានកោតសសើរដល់ក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌនារីគ្រប់លំដាប់ថ្នាក់ បេក្ខនារីក្រុមប្រឹក្សា ឃុំ សង្កាត់ និងថ្នាក់ដឹកនាំសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី នៃខណ្ឌ សង្កាត់ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ ដើម្បីរួមចំណែកក្នុងការកសារ និងអភិវឌ្ឍន៍ប្រទេស ។

លោកជំទាវបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ ដែលស្ថានភាពនៃការឆ្លងបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ និងអត្រានៃអ្នកស្លាប់ពុំមាន និងស្របពេលដែលប្រមុខរាជរដ្ឋាភិបាលបានប្រកាស់លើកលែងមិនប្រើម៉ាស់ ផងនោះ យើងទាំងអស់គ្នាក៏នៅតែគោរពតាមវិធានការណ៍ ៣ការពារ ៣កុំ ។

លោកជំទាវក៏បានបន្តទៀតថា ត្រូវរួមគ្នាថែរក្សា សុខសន្តិភាព ដើម្បីសហការណ៍គ្នាជម្រុញ នូវល្បឿននៃការអភិវឌ្ឍន៍ ។ ជាពិសេស រដ្ឋបាលឃុំ សង្កាត់ ត្រូវជម្រុញក្នុងការអនុវត្តនូវតួនាទីរបស់ខ្លួន ក្នុងគាំពារអភិបាលកិច្ចល្អ ដោយចាត់ចែងប្រើប្រាស់ធនធាន នានាដែលមានប្រកបដោយ ចិរភាព សំរាប់បំពេញសេចក្តីត្រូវការជាមូលដ្ឋានក្នុងឃុំ សង្កាត់របស់ខ្លួន បំរើ ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ និង គោរពផលប្រ យោជន៍របស់ជាតិស្របតាមនយោបាយទូទៅរបស់រដ្ឋ។ ចំណែកឯហើយស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។

ជាចុងក្រោយ លោកជំទាវក៏បានសំណូមពរដល់នារីជាក្រុមការងារ អាជ្ញាធរ និងបេក្ខភាពក្រុមប្រឹក្សាទាំងអស់ សូមប្រព្រឹត្តនូវអំពើល្អ និងកុំធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ផលប្រយោជន៍របស់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួននីមួយៗដែលខ្លួនតាំងនៅ ។
សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ៤០០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល ៕រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម