ក្នុងវ័យលេងសើច ម៉ែឪបញ្ចុកអាហារ… ប៉ុន្តែក្មេងដែលនៅក្នុងខ្សែវីដេអូនេះ វាត្រូវធ្វើការដើម្បីបំពេញការឃ្លាន ។
ប្រាកដណាស់នៅក្នុងអារម្មណ៍របស់មនុស្សជាច្រើនពេលនៅតូច តែងមានសេរីភាពក្នុងការលេងកម្សាន្ត ស្លៀកស្រាប់ ហូបស្រាប់ ពេលខ្លះថែមទាំងរើសអើងទៀតផង ។
តែក្មេងទាំងនេះត្រូវតែធំមុនអាយុ ព្រោះវានៅមានភារៈចំពោះប្អូនដែលតូចជាងវាជំនួសដៃជើងឲ្យឪពុកម្តាយ ។
ពីមួយថ្ងៃទៅមួយថ្ងៃវាធំឡើងជាមួយពលកម្ម ។
អាចនិយាយថា ក្មេងទាំងនេះវាស្ទើតែគ្មាន “កុមារភាព” ខុសប្លែកទាំងស្រុងពីក្មេងភាគច្រើនដទៃទៀត។
ឃើញក្មេងតូចត្រូវធ្វើពលកម្មបែបនេះ ប្រាកដណាស់ ប្រសិនបើអ្នកមានអារម្មណ៍ធុញទ្រាន់នឹងជីវិតនោះអ្នកនឹងមានគំនិតគិតផ្សេង ៕ ចន្ទ្រា