Saturday, January 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលស្គាល់សមាជ របស់គណបក្សខ្មែរស្រឡាញ់ជាតិ

ភ្នំពេញៈ ក្រសួងមហាផ្ទៃនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ បានទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២។ យោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ នេះ បានជម្រាបទៅលោក ជីវ កត្តា ប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ ថា ក្រសួងមហាផ្ទៃសម្រេចទទួលស្គាល់លទ្ធផលសមាជលើកដំបូងរបស់គណបក្សខ្មែរស្រឡាញ់ជាតិ ដែលបានប្រារព្ធធ្វើកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ ដោយបានបោះឆ្នោតអនុម័តសម្រេចធ្វើវិសោធនកម្មលក្ខន្តិកៈ ទទួលស្គាល់សមាសភាពគណៈកម្មាធិការនាយកចំនួន ៤៥រូប និងសមាសភាពគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន ៨រូប ព្រមទាំងសម្រេចជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំគណបក្ស គឺទី១. លោកជីវ កត្តា ជាប្រធានគណបក្ស ២. លោកតាន់ ទីន ជាអនុប្រធានប្រចាំការគណបក្ស ៣. លោកកង គឹមហាក់ ជាអនុប្រធានគណបក្ស និងទី៤. លោកខឺយ ស៊ីនឿន ជាអនុប្រធានគណបក្ស។

សម្តេចក្រឡាហោម ស ខេង បានបន្តទៀតថា ទន្ទឹមនេះ ក្រសួងមហាផ្ទៃក៏បានទទួលនូវបញ្ជីឈ្មោះ និងជីវប្រវត្តិសង្ខេបរបស់សមាសភាពថ្នាក់ដឹកនាំតាមរចនាសម្ព័ន្អដែលបានកំណត់នៅក្នុងលក្ខន្តិកៈគណបក្ស ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។

សូមជម្រាបថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះគណបក្ស ខ្មែរស្រឡាញ់ជាតិ ក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ។ ការសុំសម្រេចចុះបញ្ជីនេះ បានធ្វើឡើងកាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×