បាត់ដំបង៖ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០២២ បានចុះបង្ក្រាប និង ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមិចសញ្ញាចែកចាយគ្រឿងញៀនសកម្ម ប្រព្រឹត្ត នៅចំណុចភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
កងរាជអាវុធហត្ថខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សឹម ថន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរធ្វើចម្ការ មានទីលំនៅភូមិហុងទឹក ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្ដបាត់ដំបង ។

ចំណែកវត្ថុតាងដែលដកហូតបានមាន៖ – គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន ២កញ្ចប់ធំ ទម្ងន់ ១០២,៥៣ក្រាម – ទូរស័ព្ទដៃចំនួន ០១គ្រឿង ផងដែរ ។
បច្ចុប្បន្ននេះ ជនសង្ស័យត្រូវឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅឯ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និង កសាងសំណុំរឿង ដើម្បីបញ្ជូនខ្លួន ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ តាមនិតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា
