ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ កាលពីថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២២ បានបញ្ជូនខ្លួន ជនសង្ស័យប្រុស-ស្រី៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរ និង សម្រេចតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី លួ.ចប្ល.ន់យ៉ាងសកម្ម ប្រព្រឹត្តត្រង់ចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងថា ការចុះបង្រ្កាប ទីតាំងកន្លែងខាងលើនេះ និងឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ត្រូវបានធ្វើឡើង បន្ទាប់ពីកម្លាំងនគរបាល ធ្វើការស៊ើបអង្កេត រហូតឈានដល់ បង្រ្កាបនៅចំណុចខាងលើ ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចដកហូតបានមាន៖ – ផ្លាកលេខម៉ូតូមួយចំនួន – មួកសុវត្ថិភាពមួយចំនួន ផងដែរ។
ពួកគេ ត្រូវកម្លាំងបាននគរបាលខណ្ឌឫស្សីកែវ ចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ ២០២២ ចំណុចផ្ទះជួលមួយកន្លែងស្ថិតនៅតាមបណ្ដោយផ្លូវ 5K ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើនេះ កំពុងត្រូវបានសាកសួរចម្លើយ នៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា



