ទស្សនិកជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគណនីហ្វេសប៊ុកមួយបានបង្ហោះសារអះអាងថា ខ្លួនត្រូវបានតារាសម្ដែងដ៏ល្បីក្នុងប្រទេស លោក ញ៉ែម សុគន្ធ ឆាតសុំមើលកេរ្តិ៍ខ្មាសម្ដងហើយម្ដងទៀត ដែលធ្វើឱ្យខ្លួនទ្រាំមិនបាន ទើបប្រកាសលែងទទួលស្គាល់តារាប្រុសរូបនេះ ជាពូរបស់ខ្លួនទៀតហើយ ។
នៅក្នុងសារបានសរសេរយ៉ាងដូចនេះថា «ខ្ញុំសូមប្រកាសលែង ទទួលស្គាល់ ញ៉ែម សុគន្ធ ជាពូហើយ ព្រោះលេងអាសអាភាសពេក អត់មិនអត់លេងឆាតជាមួយខ្ញុំសុំមើលប្រដាប់ភេទខ្ញុំ។ ខ្ញុំមិននឹកស្មានថាគាត់ជាភេទទី៣សោះ ហើយនេះរូបថតគាត់ជាមួយ ម៉ាក់ខ្ញុំ ហើយឥឡូវខ្ញុំក៏ឈប់លេងហ្វេសប៊ុកជាមួយគាត់ដែរ» ។
ទាក់ទងជាមួយព័ត៌មានអាស្រូវនេះ នៅមិនទាន់មានការបកស្រាយពពីសំណាក់លោក ញ៉ែម សុគន្ធឡើយ ប៉ុន្តែក្រោយមកនេះ ស្រាប់តែម្ចាស់គណនីហ្វេសប៊ុកដដែល ដែលមានឈ្មោះ Sovan Narith បានចេញសារថ្មីមួយទៀតថា «ដោយសាការសុំរបស់ពូ គន្ធ ហើយដោយបានឲ្យម៉ាក់ខ្ញុំមក សុំឲ្យលុបចេញនូវរូបដែលស៊ែរអំពីរឿងគាត់មកខ្ញុំក៏យល់ព្រមលុបចេញវិញហើយសូមផ្តាំគាត់ថា ថ្ងៃក្រោយកុំអាងខ្លួនទ្បើងកូតជាតារា ចេះតែធ្វើទង្វើរផ្តេសផ្តាស់ដាក់ខ្ញុំបាន ហើយម្យ៉ាងកុំវាយឫកពេក នេះចេះខ្ញុំយោគយល់ដល់ម៉ាក់ បើមិនដូច្នោះទេនោះខ្ញុំLive video ឲ្យខ្មាស់គេខ្លាំងជាងនេះឲ្យសមនឹងទង្វើរដែលធ្វើអានាចារដាក់ខ្ញុំ ។ ពីខ្ញុំ សុវណ្ណរិទ្ធ» ។
សូមបញ្ជាក់ថា នេះជាលើកទី ១ហើយ ដែលតារាប្រុសជួរមុខ ញ៉ែម សុគន្ធ លេចព័ត៌មានអាស្រូវទាក់ទងនឹងផ្លូវភេទ ប៉ុន្តែទោះជាយ៉ាងណាប្រុសសង្ហាររូបនេះ នៅតែរក្សាភាពស្ងៀមស្ងាត់ពុំមានការបកស្រាយអ្វីនៅលើទំព័រហ្វេសប៊ុករបស់លោកឡើយ ៕ សាវុធ