Saturday, June 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវាពលកម្មអន្តរជាតិ : គណបក្សនយោបាយចំនួន ៤ ចូលរួមវេទិកាសាធារណៈ ស្តីពីគោលនយោបាយសម្រាប់វិស័យការងារ នៅកម្ពុជា

ភ្នំពេញៈ តំណាងគណបក្សនយោបាយចំនួន ៤ មានដូចជាៈ គណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សហ៊្វុនស៊ិនប៉ិច បានចូលរួមវេទិកាសាធារណៈដើម្បីជជែកដេញដោល ស្តីពីគោលនយោបាយ របស់គណបក្សនយោបាយ សម្រាប់វិស័យការងារនៅកម្ពុជា នៅថ្ងៃទី០១ ឧសភា ឆ្នាំ ២០២២។

តំណាងគណបក្សនយោបាយចូលរួមក្នុងវេទិកាសាធារណៈនេះ គឺគណបក្សប្រជាជនកម្ពុជា បានចាត់លោកសោម អូន ជាតំណាង។ គណបក្សភ្លើងទៀន បានចាត់លោកថាច់ សេដ្ឋា ជាតំណាង។ គណបក្សហ៊្វុនស៊ិនប៉ិច បានចាត់លោកណុប ផន ជាតំណាង និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន គឺលោកយ៉េង វិរៈ ដែលជាប្រធានគណបក្សចូលរួមដោយផ្ទាល់។

តំណាងសហភាពសហជីព សហព័ន្ធសហជីព សមាគម បណ្ដាញសហគមចំនួន ១៦ ស្ថាប័ន តំណាងអោយសមាជិកសរុបជាង ១សែននាក់ មកពីវិស័យកាត់ដេរសម្លៀកបំពាក់ និង ស្បែកជើង ផលិតផលធ្វើដំណើរ វិស័យសំណង់ សេវាកម្ម សណ្ឋាគារ ចំណីអាហារ កសិករ សេដ្ឋកិច្ច ក្រៅប្រព័ន្ធ មន្ត្រីរាជាការស៊ីវិល បណ្តាញយុវជន និង និស្សិត បានឯកភាពរួមគ្នារៀបចំវេទិកាសាធារណៈដើម្បីជជែកដេញដោល ស្តីពីគោលនយោបាយរបស់គណបក្សនយោបាយសម្រាប់ វិស័យការងារនៅកម្ពុជា នៅថ្ងៃទី០១ ឧសភា ឆ្នាំ ២០២២ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក រហូតដល់ ម៉ោង ១២:០០នាទី ថ្ងៃត្រង់ នៅភោជនីយដ្ឋាន ចំប៉ី រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ៧០០នាក់ ដែលជាថ្នាក់ដឹកនាំ និង សកម្មជនថ្នាក់មូលដ្ឋាន មកពី ១៦ ស្ថាប័ន តំណាងអោយ ៨ វិស័យការងារនៅកម្ពុជា ហើយក៏នឹងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូត អង្គការជាតិ និង អន្តរជាតិនានា ប្រចាំនៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីលើកយករបៀបវារៈ គោលនយោបាយ វិស័យការងារសំខាន់ៗដែលទាក់ទង និងថ្នាក់មូលដ្ឋាន និង ថ្នាក់ជាតិ ជាអទិភាព ដើម្បីដាក់អោយមានការជជែកដេញដោល ជាមួយគណប្បនយោបាយចំនួន ៤ ក្នុងនោះរួមមានគណបក្សប្រជាជនកម្ពុជាផងដែរ និងត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ដើម្បីរកអោយឃើញកម្មវិធីគោលនយោបាយរបស់គណបក្សនយោបាយនីមួយៗ ក្នុងការដោះស្រាយ និងឆ្លើយតបទៅលើបញ្ហាជាអទិភាពរបស់កម្មករនិយោជិតទាំងក្នុងវិស័យ ក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធមួយចំនួនរួមមាន៖ កំណត់ប្រាក់ឈ្នួលតាមវិស័យ និងសិទ្ធិសេរីភាពជាមូលដ្ឋាន បញ្ហាចំណាកស្រុក ការបង្កើតទីផ្សារការងារទៅដល់មូលដ្ឋាននិងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ កិច្ចគាំពារសង្គម ធានាទីផ្សារ និង តម្លៃផលិតផលកសិកម្មរបស់កសិករ អំពើហឹង្សាផ្អែកលើយេនឌ័រ និងសុខភាពសុវត្ថិភាពនៅកន្លែងការងារ៕ រក្សាសិទ្ធិដោយ : ចេស្តារ

×