ភ្នំពេញ ៖ គណបក្សប្រជាជាជនកម្ពុជា មិនរើសអើង ជួយការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ស្លា.ប់ដោយការអត់បាយនោះទេ ពោលគឺ មិនមានគណបក្សមួយណា បានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជាឡើយ។
នេះជាការបញ្ជាក់របស់ ឯកឧត្តមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជាជនកម្ពុជា, និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបញ្ចូលសមាជិក សមាជិកា គណបក្សប្រជាជាជនកម្ពុជាចំនួន៧៨រូប នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងៃទី១ឧសភា ឆ្នាំ២០២២នេះ។

ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេច អគ្គមហាសេនាបតី តេ ជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកឲ្យមានប្រជាពលរដ្ឋណាម្នាក់ស្លា.ប់ដោយការអត់បាយ ។ មិនមានគណបក្សណាហ៊ានលះបង់និងការពារអាយុជីវិតប្រជាជនកម្ពុជា ដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជម្ងឺកូវីដ-១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយដើម្បីយកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋអោយបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋ ចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដុសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត។
ឯកឧត្តមឃួង ស្រេង បញ្ជាក់បងដែរថា បងប្អូនទាំង៧៨រូបនេះ គឺជាអតីតបេក្ខជនឈរ ឈ្មោះបោះឆ្នោត ឃុំ សង្កាត់របស់គណបក្សភ្លើងទៀននៅតាមបណ្តាសង្កាត់មួយចំនួននៅក្នុងរាជធានីភ្នំពេញ តែពេលនេះ ពួកគាត់បានយល់ច្បាស់ពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជាជនកម្ពុជា ទើបពួកគាត់ស្ម័ក្រចិត្តមករួមរស់ជីវភាពជាមួយគណបក្សប្រជាជាជនកម្ពុជាវិញ។
ឯកឧត្តមក៏បានសំណូមពរឱ្យសមាជិកគណបក្ស ប្រជាជនកម្ពុជាទាំងអស់ ត្រៀមខ្លួនឱ្យរួចរាល់សម្រាប់ការបោះឆ្នោត នាពេលឆាប់ៗ ខាងមុខនេះ គឺ សមាជិកគណបក្សប្រជាជនកម្ពុជា មួយរូបប្រែក្លាយជាសន្លឹកឆ្នោតមួយសន្លឹក។

បើតាមការបញ្ជាក់ពី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញលោកម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងថា គណបក្សភ្លើងទៀនដែលប្រកាសចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជាចំនួន៧៨នាក់ នៅរសៀលនេះ ក៏មានការបញ្ចូល សមាជិកសង្គ្រោះជាតិចំនួន៧៧២នាក់ សរុបចំនួន៨៥០នាក់ បានមកជាសមាជិកគណបក្ស ប្រជាជន កម្ពុជាផងដែរ ។
យោងប្រសាសន៍ណែនាំរបស់ឯកឧត្តម កើត ឆែ មុននេះបន្តិចថា មានសមាជិក និងសកម្មជនមកពីគណបក្សភ្លើងទៀនចំនួន៧៨នាក់ ក្នុងនោះ៥២នាក់ជាបេក្ខជនពេញសិទ្ធិ និងបេត្ខជនបំរុងឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលខាងមុខ។ បេក្ខជនទាំង៥២នាក់មកពីគណបក្សភ្លើងទៀន គឺបានមើលឃើញពីគោលនយោបាយដ៏ត្រឹមត្រូវរបស់ cpp ធ្វើឲ្យបងប្អូនស្ម័ក្រចិត្តមករួមរស់ជាមួយcpp ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន។
បេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ និងសកម្មជនបក្សភ្លើងទៀន ដែលសម្រេចចុះចូលជាមួយបក្សប្រជាជនកម្ពុជា បានលើកបង្ហាញថា ហេតុផល ដែលនាំឱ្យពួកគេសម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារបានមើលឃើញច្បាស់ពីគុណតម្លៃ និងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំ កសាង និងអភិវឌ្ឍន៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន។ បន្ថែមពីលើនោះ ពួកគេបានយល់ឃើញថា គណបក្សភ្លើងទៀន នៅតែបន្តនយោបាយប្រជាភិថុតិដែលជាសំណល់មកពីអតីតគណបក្សសមរង្ស៉ី ហើយគ្មានគោលនយោបាយល្អណាមួយក្នុងការធ្វើឱ្យចម្រើនដល់សង្គមជាតិនោះឡើយ។
ក្នុងពិធីបញ្ចូលសមាជិកថ្មីមកពីបក្សភ្លើងទៀននាព្រឹកមិញនេះ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា គណបក្សប្រជាជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានលះបង់គ្រប់បែបយ៉ាង ដើម្បីស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋកម្ពុជា ការពារអាយុជីវត និងមិនទុកអោយមានប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយ។
មិនមានគណបក្សណាហ៊ានលះបង់ និងការពារអាយុជីវិតប្រជាជនកម្ពុជាដូចគណបក្សប្រជាជាជនកម្ពុជានោះឡើយ។ អ្វីដែលយើងបានឃើញជាក់ស្តែង រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជាជនកម្ពុជា បានគិតគូរយ៉ាងខ្លាំងខ្លាលើសុខមាលភាពប្រជាពលរដ្ឋ ជាក់ស្តែងក្នុងបរិបទជំងឺកូវីដ-១៩នេះ សម្តេចតេជោ ហ៊ុន សែន បានស្វះស្វែងរកគ្រប់មធ្យោបាយ ដើម្បីយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នា ដោយគិតមកដល់ពេលនេះ ប្រជាពលរដ្ឋចាក់ដុសទី៣បានចំនួនជាង១០០%ហើយ ហើយបាននិងកំពុងដំណើរការចាក់ដូសទី៤ជូនប្រជាពលរដ្ឋបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី








