នេះជាប្រភេទរុក្ខជាតិពុំត្រឹមតែចម្លែកដោយសារវាមានរាងរៅស្រដៀងនឹងស្ត្រីឡើយ តែវានៅមានរឿងទាក់ទិនដល់រឿងនិទានដំណាលតគ្នាក្នុងពិភពសាសនិកព្រះពុទ្ធ ។ រឿងរ៉ាវកើតឡើងនៅឆ្នាំ ២០០៨ បន្ទាប់ពីគណនីឈ្មោះ Tapas Das បានបង្ហោះរូបរុក្ខជាតិនេះឡើង Youtube ធ្វើឲ្យការជជែកដេញដោលចាប់ផ្តើម… ។
ដើម Nareepol ចេញផ្លែមកដូចជានារីអាក្រាតកាយ ។
រឿងនិទាននៃដើម Nareepol កើតមាននៅប្រទេសថៃ វាក៏មានន័យថា ដើម “Naree” ។
តាមអ្នកបង្ហោះខ្សែវីដេអូ Nareepol ត្រូវបានដាំនៅខេត្ត Phetchambu ភាគខាងជើងប្រទេសថៃ ចម្ងាយពីបាងកកប្រមាណ ៥០០គីឡូម៉ែត្រ ។ រឿងនិទានពីរុក្ខជាតិនេះ បានអូសបន្លាយច្រើនឆ្នាំ និងតាមគំនិតយោបល់សរសេរខុសៗគ្នា ។
អ្នកខ្លះថា Nareepol គឺជាលទ្ធផលនៃបច្ចេកវិទ្យា Photoshop ។
ផ្តើមចេញពីការជជែកវែកញែកអស់កាលដ៏យូរជុំវិញបញ្ហាថា ជារុក្ខជាតិពិតនិង Photoshop ពាក្យចរចាមអារាមក៏លេចឮថា ដើម Nareepol នឹងមានប្រតតិកម្មពេលដៃបុរសប៉ះ ហើយនឹងគ្មានប្រតិកម្មអ្វីប្រសិនបើដៃនោះជានារី ។
អ្នកវិទ្យាសាស្ត្រអាមេរិកធ្លាប់បានមកស្រាវជ្រាវ និងរកឃើញលំអងខាងក្នុង “Naree” តែគេនៅពុំបកស្រាយបានថា ហេតុអ្វីវាមានរាងរៅចម្លែកបែបនេះ ។
រីឯរឿងនិទានជុំវិញ Nareepol តាមរឿងព្រេងនិទានក្នុងសាសនាព្រះពុទ្ធ របស់ជនជាតិថៃក៏មានរុក្ខដជាតិម្យ៉ាងឈ្មោះ Nariphon គេឃើញវាកកើតនៅតំបន់ព្រៃ Himaphan ដែលជាតំបន់ព្រៃអាថ៌កំបាំងមានសាសនិករស់នៅ ហើយ ២០ឆ្នាំ ទើបមានផ្លែម្តង ហើយផ្លែនីមួយៗមានរាងរៅដូចស្ត្រីក្មេង ។
សាសនិកនៅតំបន់នោះនិទានថា ព្រះពុទ្ធជាអង្គម្ចាស់បានជប់បង្កើតព្រះVessantara (គឺជាព្រះអង្គម្ចាស់មួយអង្គដ៏ល្បីល្បាញដែលបោះបង់ចោលទ្រព្យសម្បត្តិ និងសិទ្ធិអំណាចដាក់កាយដើរតាមព្រះពុទ្ធ) ភរិយា និងកូនពីរនាក់ទៀតរបស់ព្រះអង្គនៅខ្ទមមួយក្នុងព្រៃទុកសម្រាប់អង្គុយតាំងសមាធិ ។
ប៉ុន្តែរៀងរាល់ពេលដែលភរិយារបស់លោក ចូលព្រៃបេះផ្លែឈើ តែងជួបប្រទះនូវការរំខានរបស់សាសនិកដទៃទៀតដែលពុំទាន់លះបង់បានកាមកិលេសតណ្ហា ។ ព្រះពុទ្ធទ្រង់ឈ្វេងយល់រឿងនេះក៏បង្កើតឲ្យមាន Nariphon ដែលមានរាងរៅដូចជាស្ត្រីស្រស់ស្អាតសំដៅបញ្ឆោតពង្វាងកែវភ្នែករបស់សាសនិកទាំងនោះ ។
Nariphon ចេញផ្លែតែ៧ថ្ងៃប៉ុណ្ណោះ។
ពិសេសបំផុតនោះផ្លែនេះ មានគ្រឿងក្នុងស្រដៀងនឹងមនុស្ស ប៉ុន្តែពុំមានឆ្អឹង ហើយចេះរាំ ។
សាសនិកដែលពុំទាន់លះបង់បានកាមកិលេសតណ្ហា អាចបេះវាយកមកទុកប៉ុន្តែបើក្នុងរង្វង់ ៤ខែ ពួកគេកាប់ចោលតណ្ហាពុំបាន នោះនឹងបាត់បង់អស់សិល្ប៍ ៕ លីសា