សាលារៀនមួយបើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកធ្វើការងារផ្សាយបន្តផ្ទាល់ (live-streaming) នៅថ្ងៃអនាគត ដែលត្រូវបានដាក់ឈ្មោះថា «សាលាបណ្តុះបណ្តាលតារាអ៊ីនធើរណេតធំបំផុតនៅភាគកណ្តាលចិន» បានបើកទ្វាររបស់ខ្លួនកាលពីថ្ងៃអង្គារ ហើយមនុស្សជាច្រើនកំពុងចង់ដឹងអំពីកម្មវិធីសិក្សារបស់សាលានេះជាខ្លាំង ។
សូមបញ្ជាក់ថា សាលារៀនខាងលើនេះដែលមានទីតាំងនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ភាគកណ្តាលនៃប្រទេសចិន បានទាក់ទាញអ្នក streamer វ័យៗក្មេង ៦០ នាក់ ដែលចង់ដុះខាត់អាជីពរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់ Shanghaiist ។
ជំនួសឲ្យសៀវភៅ, ប៊ិច និងខ្មៅដៃ សិស្សនឹងត្រូវប្រើដង selfie របស់ពួកគេ និង smartphone ធ្វើជាឧបករណ៍ដ៏សំខាន់ ។
ក្រុមអ្នកវិភាគជាច្រើនបានរំពឹងថា វិស័យផ្សាយបន្តផ្ទាល់ដ៏ទំនើបនេះរបស់ចិន នឹងកើនទឹកប្រាក់លើស ១៤ ពាន់លានដុល្លារ នៅចំណុចចាប់ផ្តើមឆ្នាំនេះ ។ អ្នក Stremer ដែលតារាអ៊ីនធើរណេតល្បីៗមួយចំនួន ឬ ជនបរទេស អាចរកប្រាក់ចំណូលពី ២ ម៉ឺន ទៅ ៦ ម៉ឺនដុល្លារ ក្នុង១ខែៗ ។
ទោះយ៉ាងណា វានៅតែមិនច្បាស់ថាតើស្ត្រីទាំងនោះនឹងរៀងអ្វីខ្លះពិតប្រាកដនៅសាលានេះ ។ ប៉ុន្តែ បើតាមវិនិច្ឆ័យតាមរយៈរូបថតទាំងនេះដែលផុសលើអនឡាញ នោះអាចគេនិយាយបានថា ពួកគេកំពុងត្រូវបានបង្រៀនពីរបៀបថត selfie ស្អាតៗពីជ្រុងផ្សេងៗគ្នា ។
មនុស្សជាច្រើននិយាយថា ប្រសិនបើវិទ្យាសា្ថននេះ គឺមានលក្ខណៈដូចទៅនឹងវិទ្យាស្ថានវិស្វកម្ម Chongqing នោះពិតប្រាកដណាស់ សិស្សអាចរំពឹងនឹងរៀនជំនាញទីផ្សារដទៃផ្សេងៗ ៕ ចន្ទី