Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវ ម៉ែន សំអន ៖ មន្ត្រីមូលដ្ឋានគ្រប់លំដាប់ត្រូវបង្កើតប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់ គណៈអភិបាល និងសកម្មជននារី នៃខណ្ឌមានជ័យ រាជធានីភ្នំពេញ នារសៀលថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខណ្ឌមានជ័យ។

លោកជំទាវក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងការទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ បានយ៉ាងល្អ ដែលបានធ្វើឲ្យកម្ពុជា ក្លាយជាប្រទេសដែលឈរលេខ ២ ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេនៅលើពិភពលោក ។

លោកជំទាវក៏បានកោតសរសើរដល់នារីនៅគ្រប់លំដាប់ថ្នាក់ នៅខណ្ឌមានជ័យ បានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកជំទាវបានបន្តទៀតថា មន្ត្រីមូលដ្ឋានគ្រប់លំដាប់ត្រូវបង្កើតប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។ ចំណែកឯអាជ្ញាធរមានសមត្ថកិច្ចត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាព នូវគោលនយោបាយអភិវឌ្ឍន៍សង្កាត់ ដែលបានដាក់ចេញសម្រាប់ អាណត្តិទី ៥ ឆ្នាំ២០២២-២០២៧ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×