Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក ៖ ចាប់ពីថ្ងៃទី ៤-១០ឧសភា អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹក ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស គឺចាប់ពីថ្ងៃទី ៤-១០ ខែឧសភា ឆ្នាំ២០២២ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា ក្នុងអំឡុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលរងឥទ្ធិពល នៃជ្រលងសម្ពាធទាន(ឥណ្ឌា)។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖

១-តំបន់ទំនាបកណ្តាល ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C , – សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៧ °C , -អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ ទន្ទឹមនោះកន្លែងខ្លះ ក៏អាចមានភ្លៀងខ្លាំង ។

២- តំបន់ខ្ពង់រាប ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៥ °C , – សីតុណ្ណភាពអតិបរមា មានពី ៣៤-៣៧ °C , – អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។

៣-តំបន់មាត់សមុទ្រ ៖ – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C , – សីតុណ្ណភាពអតិបរមា មានពី ៣០-៣៤ °C , – អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×