Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍ មីន អោងឡាំងមេដឹកនាំមីយ៉ាន់ម៉ា បន្ទន់ឥរិយាបថ ក្រោយជួបសន្ទនាតាមទូរស័ព្ទជាមួយ សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា បានប្រកាសលទ្ធផលអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក មីន អោងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលបានជជែកអំពីបញ្ហាមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២, ដោយក្រសួងការប្រទេស បង្ហាញថា លោក មីន អោងឡាំង បានសន្យាផ្ដល់នូវការសម្របសម្រួលដល់ប្រេសិតពិសេស នៃប្រធានអាស៊ានដើម្បីជួបសន្ទនាជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់អំពើហិង្សា។

នាយឧត្តមសេនីយ៍ មីន អោងឡាំងមេដឹកនាំមីយ៉ាន់ម៉ា បានបញ្ជាក់ថា ក្រុមប្រឹក្សារដ្ឋបាល របស់ លោក បានត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលការចែកចាយជំនួយមនុស្សធម៌ ដែលអាចអនុវត្តនៅដំណាក់កាលដំបូងក្នុងតំបន់សាកល្បងចំនួនពីរ ក៏ដូចជាតំបន់ និងរដ្ឋចំនួន ៥ ដទៃទៀត ដែលត្រូវបានកំណត់ថា ជាតំបន់អាទិភាពសម្រាប់ប្រតិបត្តិការមនុស្សធម៌។

មេដឹកនាំយោធាមីយ៉ាន់ម៉ារូបនេះ បានថ្លែងថា លោកសូមផ្ដល់តម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយគាំទ្រមីយ៉ាន់ម៉ារកដំណោះស្រាយ តាមសន្តិវិធីចំពោះវិបត្តិដែលកំពុងមាននាពេលបច្ចុប្បន្ន គឺការបញ្ឈប់អំពើហិង្សាកាបប្រកាសពីឆន្ទៈ ក្នុងការចរចាកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) និងការចែកចាយជំនួយវ៉ាក់សាំងកូវីដ-១៩ ព្រមទាំងសម្ភារៈវេជ្ជសាស្រ្តទៅដល់មន្ទីរពេទ្យ មណ្ឌលសុខភាព ៥៨កន្លែង នៅមីយ៉ាន់ម៉ា។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ប្រាប់ទៅ នាយឧត្តមសេនីយ៍ម មីន អោងឡាំង ថា គ្រប់ភាគីមានបំណងប្រាថ្នាយ៉ាងមុតមាំ គឺចង់ឃើញនូវវឌ្ឍនភាពក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចបាននូវអាទិភាពបន្ទាន់ចំនួន ៣ នៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ដែលរួមមាន ១- ការបញ្ឈប់អំពើហិង្សា, ២- ការផ្ដល់ជំនួយមនុស្សធម៌ទៅដល់គ្រប់ប្រជាជនដែលកំពុងតែត្រូវការបំផុតដោយគ្មានឧបសគ្គរារាំង, និង ៣- ការកសាងទំនុកចិត្ត និងភាពជឿជាក់ដើម្បីជំរុញកិច្ចសន្ទនាប្រកបដោយបរិយាបន្ន។

សម្ដេចតេជោ ហ៊ុន សែន លើកបង្ហាញថា អ្វីដែលសំខាន់នៅមីយ៉ាន់ម៉ានោះគឺការជាតិឲ្យបាននូវការប្រើកម្លាំងច្រើន ហួសហេតុនៅក្នុងការថែរក្សាច្បាប់និងសណ្ដាប់ធ្នាប់នៅក្នុងសង្គម, ដូច្នេះ យើងសូមលើកទឹកចិត្តឲ្យរដ្ឋាភិបាលទីក្រុងនៃពិដោរ ធ្វើការសម្របសម្រួលបន្ថែមទៀតដើម្បីឲ្យប្រតិបត្តិការផ្ដល់ជំនួយមនុស្សធម៌ ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ជាពិសេស នៅក្នុងតំបន់ជម្លោះ, ដែលនេះ មិនត្រឹមតែជួយសម្រាលទុក្ខលំបាករបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់កិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយអំពើហិង្សា និងការកសាងទំនុកចិត្តក្នុងការបង្កើតកិច្ចសន្ទនាសន្តិភាព ប្រកបដោយបរិយាបន្នផងដែរ៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×