Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្រ្តី ស្នើឲ្យអ្នកសារព័ត៌មាន ចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិត ដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់សា្ថប័នសារព័ត៌មាន

ភ្នំពេញ ៖ សារលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស ” ទិវាសេរីភាពសារព័ត៌មានសកលលោក “ លើកទី ២៩ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ពិតជាមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែង សូមចូលរួមអបអរសាទរយ៉ាងកក់ក្តជាមួយបងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុងបំពេញការងារលើវិស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក ក្នុងឱកាស ” ទិវាសេរីភាពសារព័ត៌មានសកលលោក “ លើកទី២៩ ដែលបានប្រារព្ធឡើងនាថ្ងៃទី៣ ខែឧសភា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិ សេរីភាព នៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន ការលើកស្ទួយនូវឯករាជភាពន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពហុនិយម និងការរំលឹកដល់រដ្ឋាភិបាលនៃប្រទេសទាំងឡាយនៅ លើសកលលោក ដែលបានប្ដេជ្ញាចិត្តក្នុងការគោរពសេរីភាពសារព័ត៌មានឱ្យយកចិត្តទុកដាក់ លើកកម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានក្នុងការបំពេញ ភារកិច្ចរបស់ពួកគេ ព្រមទាំងជំរុញឱ្យសា្ថប័នសារព័ត៌មានបំពេញតួនាទីតាមវីជ្ជាជីវៈ ប្រកបដោយតម្លាភាព ធ្វើយ៉ាងណាដើម្បីទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជន។

ទិវាសេរីភាពសារព័ត៌មានសកលលោកលើកទី២៩ ឆ្នាំ២០២២ បានលើកយកប្រធានបទ ស្តីពី ” សារព័ត៌មានក្នុងសម្ពាធប្រព័ន្ធឌីជីថល “ ជាមួយនឹងការអំពាវនាវឱ្យមានការខិតខំ ប្រឹងប្រែងរួមគ្នាថែមទៀតពីភាគីពាក់ព័ន្ធនានាដូចជា ស្ថាប័នបង្កើតច្បាប់និងគោលនយោបាយ សា្ថប័នសារព័ត៌មាន និងដៃគូពាក់ព័ន្ធដទៃទៀតឱ្យចូលរួមគាំពារសេរីភាពសារព័ត៌មាន និង ស្វែងយល់ពីបញ្ហាប្រឈមរបស់សា្ថប័នសារព័ត៌មាន ដោយសារកំណើននៃការប្រើប្រាស់ និងការចែងរំលែកព័ត៌មានតាមបណ្ដាញទំនាក់ទំនងសង្គម គួបផ្សំវិបត្តិសេដ្ឋកិច្ចសកលដោយសារ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិនយោបាយសកល បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានឌីជីថល ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានតាមបែបប្រពៃណីកំពុងជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ ដែលឈានទៅដល់ការបិទប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅលើសកលលោក គឺពិតជាបញ្ហាសំខាន់ទាមទារឱ្យស្ថាប័នរដ្ឋ ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មាន និងដៃគូពាក់ព័ន្ធ ទាំងអស់ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីជួយជ្រោមជ្រែងស្ថាប័នសារព័ត៌មានរបស់យើង ឱ្យមានប្រក្រតីភាពឡើងវិញជាបន្តទៀត។

សម្តេចបានថ្លែងថា “ខ្ញុំសូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្ត ក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងលើកកម្ពស់ ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយស្ថាប័នសារព័ត៌មានដែលមិនអាចខ្វះបាននៅក្នុង ក្របខ័ណ្ឌប្រទេសប្រជាធិបតេយ្យ សេរីពហុបក្ស។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ អាទិភាពជាចម្បងនៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនដល់វិស័យសារព័ត៌មាន ឱ្យចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដើម្បីកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែងដែល ជាបំណងប្រាថ្នា និងជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសម្រេចបានជោគជ័យ យ៉ាងធំធេង។

ទន្ទឹមនឹងការលើកកម្ពស់ភាពជាដៃគូរវាងរាជរដ្ឋាភិបាល ជាមួយសា្ថប័នសារព័ត៌មាន និងការបើកទូលាយនូវសេរីភាពខាងសារព័ត៌មាន ក៏ស្ថាប័នសារព័ត៌មានកំពុងប្រឈមជាមួយបញ្ជ ជាច្រើនដូចជា វិបត្តិសេដ្ឋកិច្ចសកល និងការអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដែលធ្វើឱ្យសា្ថប័នសារព័ត៌មាន និងអ្នកសារព័ត៌មាន ប្រឈមនឹងការប្រកួតប្រជែងទីផ្សារជាមួយបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ អនឡាញដែលបច្ចុប្បន្នមនុស្សម្នាក់ ឬអង្គភាពមួយ ឬស្ថាប័នមួយមានប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន មួយដែលអាចទទួល និងផ្សព្វផ្សាយព័ត៌មានបានគ្រប់ពេលវេលា រហ័សទាន់សភាពការណ៍ និង សម្បូរបែប ដែលទាមទារឱ្យស្ថាប័នសារព័ត៌មាន ជាពិសេសប្រព័ន្ធផ្សព្វផ្សាយតាមបែបប្រពៃណី ខិតខំធ្វើឌីជីថលភាវូបនីយកម្មប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនទៅក្នុងទីផ្សារឱ្យកាន់តែមានសក្តានុពល ខ្លាំងក្លាថែមទៀត ជាមួយនឹងការផ្ដល់ព័ត៌មានពិតគ្រប់ជ្រុងជ្រោយប្រកបដោយវិជ្ជាជីវៈ ដើម្បី បង្កើនទំនុកចិត្តដល់សាធារណជន ទើបអាចប្រកួតប្រជែងទីផ្សារជាមួយប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងបណ្តាញទំនាក់ទំនងសង្គមបាន។

ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ សូមកោតសរសើរដោយស្មោះ និងវាយតម្លខ្ពស់ចំពោះសា្ថប័ន សារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ ដែលបានខិតខំរួមចំណែកបំពេញការងារ ជូនប្រទេសជាតិនាពេលកន្លងមក ទោះបីរងផលប៉ះពាល់នៃវិបត្តិនយោបាយសកល វិបត្តិន ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកលដែលធ្វើឱ្យប៉ះពាល់ដល់ចំណូល របស់សា្ថប័នសារព័ត៌មានក៏ដោយ ក៏បងប្អូនអ្នកសារព័ត៌មាន បានខិតខំពុះពារជំនះរាល់ឧបសគ្គ ក្នុងការចុះយកព័ត៌មាន និងស្វែងរកព័ត៌មានដែលបានកើតឡើងទាំងនៅក្នុងប្រទេស និងនៅលើសកលលោកដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជនបានយល់ដឹង អំពីបញ្ហានយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹងជីវភាពប្រចាំថ្ងៃ របស់ពួកគេបានយ៉ាងរហ័សទាន់សភាពការណ៍ ជាពិសេសវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីកាត់ផ្ដាច់ការឆ្លង និងការចម្លង នៃជំងឺកូវីដ-១៩ ចូលសហគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា បានទទួលជោគជ័យជាបន្តបន្ទាប់ នាពេលកន្លងមក។

មុននឹងបញ្ចប់ សម្តេចនាយករដ្ឋមន្រ្តី សូមអំពាវនាវដល់បងប្អូនអ្នកសាររព័ត៌មានជាតិ និងអន្តរជាតិ ដែលកំពុង បំពេញបេសកកម្មលើវីស័យព័ត៌មានទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងនៅលើសកលលោក សូមយកចិត្តទុកដាក់អនុវត្តភារកិច្ចឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈ និងខិតខំអភិវឌ្ឍសមត្ថភាព របស់ខ្លួនបន្ថែមទៀត ទាំងផ្នែកជំនាញបច្ចេកទេស ទាំងការផលិតព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដើម្បីបង្កើនជំនឿទុកចិត្តដល់សាធារណជន និងឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានឌីជីថល ដើម្បីធ្វើការប្រកួតប្រជែងទីផ្សារឱ្យមានសក្តានុពលថែមទៀត និងចៀសវាងការផ្សាយព័ត៌មានបំភ្លៃការពិតដែលធ្វើឱ្យសាធារណជនបាត់បង់ជំនឿ និងធ្វើឱ្យប៉ះពាល់ដល់តម្លៃកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន និងតម្លៃរបស់សា្ថប័នសារព័ត៌មាន។

មួយវិញទៀត សម្តេចសូមឱ្យបងប្អូនអ្នកសារព័ត៌មានរបស់យើងបន្តចូលរួមអនុវត្ត និងធ្វើការ ផ្សព្វផ្សាយនូវវិធានការបង្ការជំងឺឆ្លង់កូវីដ-១៩ របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន ព្រមទាំង បន្តចូលរួមចាក់វ៉ាក់សាំងដូសជំរុញ និងផ្សព្វផ្សាយជូនប្រជាពលរដ្ឋទៅទទួលវ៉ាក់សាំងដូសជំរុញ ទី៣ និងទី៤ ឱ្យបានគ្រប់ៗគ្នា។ ដោយឡែកសម្រាប់អ្នកដែលមិនទាន់បានចាក់វ៉ាក់សាំង ត្រូវទៅទទួលការចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដូសទី១ និងដួសទី២។ ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជា ជម្រើសដ៏ល្អមួយគួបផ្សំជាមួយការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការ ផ្លាស់ប្ដូររបៀបរស់នៅតាមបែបគន្លងថ្មី អាចជួយការពារឱ្យប្រជាពលរដ្ឋយើងរួចផុតពីការឆ្លង ជំងឺកូវីដ-១៩ ដ៏កាចសាហាវ និងកាត់ផ្តាច់ការឆ្លង និងការចម្លងរាលដាលក្នុងសហគមន៍នៅពេល ដ៏ខ្លីខាងមុខនេះ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×