Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ នៅ​រាជធានី​ខេត្ត​មួយចំនួន ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក បានបញ្ជាក់​ថា ដោយសារ​ឥទ្ធិពល​សម្ពាធ​ទាប នឹង​បង្ក​ឱ្យមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ ជា​បន្តបន្ទាប់​នៅ​ក្របខ័ណ្ឌ​ទូទាំងប្រទេស ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨ សូម​បងប្អូន​ប្រុងប្រយ័ត្ន ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្តីជូនដំណឹង អំពី​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា​បញ្ជាក់ថា រាជធានី​ខេត្ត​មួយចំនួន អាច​នឹង​ប្រឈម​ទឹកជំនន់​ទឹកភ្លៀង ដោយ​ទទួលរង​នូវ​ខ្យល់មូសុង​និរតី និង​ជ្រលង​សម្ពាធ​ទាប​។ ក្រសួង​ធនធានទឹក សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×