Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​ប្រទេស​ចិន មក​កម្ពុជា ដើម្បី​ជំរុញ​ការងារ​ដែល​បាន​ចុះហត្ថលេខា​ព្រមព្រៀង ជាមួយគ្នា​កន្លងមក​

​​លោក Zhao Ke Zhi រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​ជាតិ​ប្រទេស​ចិន បាន​ថ្លែងថា ដំណើរ​ទស្សនកិច្ច​របស់លោក មក​កាន់​កម្ពុជា​នា​ពេល​នេះ គឺ​មាន​បំណង​ជំរុញ​ការងារ​ទាំងឡាយ​ណា ដែល​ថ្នាក់ដឹកនាំ​កំពូល​ទាំង​ពីរ បាន​ចុះហត្ថលេខា​ព្រមព្រៀង ជាមួយគ្នា​កន្លង​មក​រួចហើយ និង​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ លើ​ការងារ​អនុវត្តន៍​ច្បាប់ និង​សន្តិសុខ​ជាតិ ឲ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​។​

​នៅ​រសៀល​ថ្ងៃ​សុក្រ ទី​១១ ខែ ឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ទទួល​ជួប​ពិភាក្សា​ការងារ​ជាមួយ លោក ចា​វ ឃើ​ជី (Zhao Ke Zhi ) សមាជិក​ក្រុមប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​លោក Zhao Ke Zhi បាន​មើល​ពី​លើ​យន្តហោះ​នៅ​ពេលយប់​ឃើញ​ទីក្រុង​ភ្នំពេញ​មាន​ភ្លើង​អគ្គីសនី​ស្រស់ស្អាត និង​នៅ​ពេល​ថ្ងៃ​បាន​ឃើញ​ផ្ទាល់​ភ្នែក​អំពី​ការរីកចម្រើន​នៃ​ទីក្រុង​ដែល​ជា​រាជធានី​របស់​កម្ពុជា ដែលមាន​ប្រជាពលរដ្ឋ​រស់នៅ​ធ្វើការ និង​ប្រកប​របរ​ទទួលទាន​នៅក្នុង​ពេល​ប្រទេស​មាន​សុខសន្តិភាព ស្ថេរភាព និង​អភិវឌ្ឍ​គួរ​ជាទី​មោទនៈ​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​។​

​លោក​លោក Zhao Ke Zhi ក៏​បាន​បន្ថែម​ដែរ​ថា កម្ពុជា​គឺជា​មិត្ត​ចាស់ គឺជា​មិត្ត​ល្អ​របស់​ចិន ហើយ​នៅពេលនេះ​លោក​ក៏​បាន​គោរព​បញ្ជាក់ជូន​សម្ដេច​តេជោផង​ដែរថា​ភាគី​ចិន​នឹង​បន្ត​គាំទ្រ​លើ​រាល់​អ្វី​ទាំងអស់​ដែល​ជា​ផលប្រយោជន៍​គន្លឹះ​របស់​កម្ពុជា ហើយ​ក៏​គាំទ្រ​និង​ជំរុញ​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ទាំងអស់​ឱ្យ​ស្រប​ទៅតាម​ស្ថានភាព​និង​តម្រូវការ​ជាក់ស្ដែង​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ទាំង​ក្នុង ក្របខ័ណ្ឌ​ទ្វេភាគី និង​ដូចជា​ពហុភាគី​ផងដែរ​។​

​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្ដែង​នូវ​អំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​ថ្នាក់ដឹកនាំ​ចិន ហើយក៏​បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ជូនពរ​ទៅ​លោក​ប្រធានាធិបតី​ចិន និង​លោក​នាយករដ្ឋមន្ត្រី​ចិន​ផង​ដែរ ជាពិសេស​ក្នុង​ពេល​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​រៀបចំ​ប្រារព្ឋ​ខួប​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​។ ទន្ទឹមនឹងនេះ សម្តេច​តេជោ នឹង​អញ្ជើញ​ចូលរួម​ពិសារ​ភោគ​ជ​នា​ហារ​នៅ​ស្ថា​ទូត​ចិន​ប្រចាំ​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រិត​ចំណងមិត្តភាព សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយរ​វា​ង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ល្អ​រឹងមាំ​ថែម​ទៀត​។​

​សម្ដេច​តេជោ បាន​ជម្រាបជូន លោក លោក Zhao Ke Zhi អំពី​ការគាំទ្រ​ពេញទំហឹង​នៃ​កិច្ចសហប្រតិបត្តិកា​ររ​វាង​ក្រសួង​សន្តិសុខ​ជាតិចិន និង​ក្រសួង​មហាផ្ទៃ​កម្ពុជា ហើយ​បាន​សូមអោយ លោក​ប្រជុំពិភាក្សា ជាមួយ សម្ដេច​ក្រឡាហោម​សខេង ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​ជា​បន្ត​ទៀត ។ ទន្ទឹមនឹងនេះ សម្ដេច​តេជោ ក៏​បាន​ស្វាគមន៍​ផងដែរ​ចំពោះ​អនុស្សារណៈ និង​កិច្ចព្រមព្រៀង ដែល​នឹង​ចុះហត្ថលេខា​រវាង ក្រសួង​សន្តិសុខ​ជាតិ​ចិន និង​ក្រសួង​មហាផ្ទៃ​នា​ពេល​ល្ងាច​នេះ ។​

​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អរគុណ​មិត្ត​ចិន​ដែល​បាន​ផ្តល់​ជំនួយ​ថវិកា និង​បច្ចេកទេស​នានា ក្នុង​ការជួយ​ក្នុង​ការរៀបចំ​ការបោះឆ្នោត​សាកល​នៅ​ថ្ងៃទី ២៩ កក្កដា ២០១៨ ខាងមុខ​នេះ​ប្រកបដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៍​។ សម្តេច​តេជោ បាន​ជូនពរ​ដល់​គណប្រតិភូ​ទទួលបាន​ជោគជ័យ នៅក្នុង​ដំណើរ​ទស្សនកិច្ច​ការងា​រ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ទស្សនកិច្ច​នេះ​គឺ​បាន​រិត​បន្តឹង​នូវ​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​អោយ​កាន់តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ធំ​ថែម​ទៀត​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×