Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ÷ សមាគមការពារអ្នកកាសែតខ្លះ និងអ្នកកាសែតមួយចំនួន យល់ដឹងពីច្បាប់ស្ដីពីរបបសារព័ត៌មានមិនទាន់ច្បាស់ ក៏ប្រព្រឹត្តខុស

ភ្នំពេញ ៖ ក្នុងពិធីអបអរទិវាសេរីភាពអ្នកសារព័ត៌មានសាកលលោក លើកទី២៩ ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២, ឯកឧត្តមបណ្ឌិត ខៀវ កញារីទ្ធ បានរិះគន់ទៅលើរបាយការណ៍របស់សមាគម និងស្ថាប័នគាំទ្រអ្នកសារព័ត៌មានមួយចំនួនថា សមាគម-ស្ថាប័នទាំងនោះ សរសេរ និងចេញផ្សាយរបាយការណ៍របស់ខ្លួនថា រាជរដ្ឋាភិបាលកម្ពុជា បានរឹតត្បិតសិទ្ធិសេរីភាពអ្នកសារព័ត៌មាន គឺភាគច្រើនយល់ខុសពីការពិតនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា របាយការណ៍ខុសសាច់រឿងខ្លះ យើងក៏មានការខកចិត្តខ្លះដែរ ដោយក្នុងរបាយការណ៍របស់សមាគមការពារអ្នកកាសែតមួយចំនួន យើងទទួលស្គាល់ថា មានចំណុចខ្លះល្អ ប៉ុន្តែភាគច្រើនសមាគមដែលគាំទ្រអ្នកកាសែត គាត់មិនមែនជាអ្នកកាសែតចុះប្រឡូកផ្ទាល់ គាត់ចេះតែសរសេររបាយការណ៍ តាមការកំណត់របស់អ្នកឱ្យថវិកា, បើអ្នកសរសេររបាការណ៍ជាអ្នកកាសែតវិញ គាត់អាចយល់កិច្ចការងារនេះច្រើនជាងហ្នឹងឆ្ងាយណាស់។ ដូចពាក្យខ្មែរបាននិយាយថា (ទាល់តែរែកទឹកខ្លួនឯងទើបដឹងថាទឹកស្រក់មួយតំណក់ៗវាសំខាន់ប៉ុនណា?)។

ឯកឧត្តមបណ្ឌិត ខៀវ កាញារីទ្ធ ថ្លែងទៀតថា ក្នុងរបាយការណ៍មួយរបស់សមាគមការពារអ្នកកាសែតបាននិយាយថា ក្រសួង បិទអាជ្ញាបណ្ណព័ត៌មាន យើងអត់បានបិទទេគ្រាន់តែព្យួរសិនប៉ុណ្ណោះ ព្រោះរឿងជំរិតទារលុយបន្តគ្នា… អញ្ចឹងអ្នកសរសេររបាយការណ៍គួរយល់រឿងនេះឱ្យជ្រៅបន្តិចទៅ, ដូច្នេះ យើងសូមមេត្តាសរសេររបាយការណ៍នេះឱ្យស៉ីជម្រៅបន្តិទៅ ព្រោះក្រសួងព័ត៌មាន បានសិក្សាស៉ីជម្រៅជាងនេះ លើបញ្ហាហ្នឹង, ពោលគឺ ក្រសួងព័ត៌មាន ស្គាល់អ្នកកាសែតច្រើនជាង អ្នកសរសេររបាយការណ៍។

ឯកឧត្តមខៀវ កាញារីទ្ធ បានពន្យល់អំពីលក្ខខណ្ឌច្បាប់ស្ដីពីរបបសារព័ត៌មានខ្លះៗថា បើមានការហាមឃាត់មិនឱ្យអ្នកសារព័ត៌មានចុះផ្សាយនៅតំបន់ណាមួយដែលត្រូវបានគេរាំងខ្ទប់, អ្នកសារព័ត៌មានទាំងនោះត្រូវចោទសួរខ្លួនឯងវិញថា តើយើងយល់ច្បាស់ពីច្បាប់ស្ដីពីរបបសារព័ត៌មានហើយឬនៅ? ឬយើងបំពានច្បាប់? បើកន្លែងណាមួយក្នុងបរិវេណឯកជន ត្រូវគេហាមឃាត់ គេមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចុះថតរូប ឬប្រមូលព័ត៌មានហើយនោះ, អ្នកសារព័ត៌មាន គឺគ្មានសិទ្ធិអំណាចអ្វីចូលកន្លែងនោះទេ, អ្នកសារព័ត៌មានខ្លះ ត្រូវបានគេហាមឃាត់មិនឱ្យចូលផ្ដិតយកព័ត៌មាន នៅកន្លែងហាមឃាត់នោះ បែរជាមានសេចក្តីរាយការណ៍ថា មានការរិតត្បិតសេរីភាពសារព័ត៌មានទៅវិញ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា កន្លងមកមានអ្នកកាសែតចំនួន ៧ស្ថាប័ន បាននាំគ្នាទៅជំរិតទារលុយពីក្រុមហ៊ុនមួយ ហើយក្រសួងបានណែនាំជាច្រើនលើកច្រើនសាមុននឹងឈានទៅដល់ការ ដក ឬព្យួរអាជ្ញាបណ្ណនៃអង្គភាពសារព័ត៌មានទាំងនោះ ជាថ្នូរនឹងការប្រព្រឹត្តខុសច្បាប់របស់ពួកគេ។ ដូច្នេះ មូលហេតុដែលក្រសួងព័ត៌មាន សម្រេចលុប ឬព្យួរអាជ្ញាបណ្ណព័ត៌មានអង្គភាពណានោះ លុះត្រាតែអង្គភាពនោះ បានទៅទារថវិកាពីប្រជាពលរដ្ឋ រហូតដល់មានការប្ដឹងមកក្រសួងព័ត៌មាន៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×