Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ចិន រួម​គ្នា​ប្រយុទ្ធប្រឆាំង​ភេរវកម្ម បទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ទប់ស្កាត់​នូវ​ឧបាយកល​របស់​ពួក​អ​មិត្ត​

​​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ជាមួយ​និង​លោក ចា​វ ឃើ​ជឺ (Zhao Kezhi) រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នា​ល្ងាច​ថ្ងៃទី​១១ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ នៅ​ទីស្តីការ​ក្រសួង​មហាផ្ទៃ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ស្តី​ពី​ការបង្កើន​ទំនាក់ទំនង សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម បទ​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​បង្កើន​កិច្ច​សហការ​ឲ្យបាន​កា​ន់តែ​ស្អិតល្មួត​បន្ថែមទៀត ក្នុង​ការទប់ស្កាត់​នូវ​ឧបាយកល​របស់​ពួក​អមិត្ត​គ្រប់​ប្រភេទ ដែល​ប៉ុនប៉ង​បំផ្លិចបំផ្លាញ​ខឿន​សន្តិសុខ​ជាតិ​ជា ។​

​ថ្លែង​ប្រាប់​អ្នកយក​ព័ត៌មាន​ក្រោយ​ពី​កិច្ចប្រជុំ និង​ការចុះហត្ថលេខា​នោះ លោក ផាត សុ​ផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់ទំនង​អន្តរជាតិ ក្រសួងមហាផ្ទៃ និង​ជា​អ្នកនាំពាក្យ នៃ​កិច្ចប្រជុំ​បាន​លើកឡើង​ថា ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន បាន​សន្យា​រួម​គ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត ក្នុង​ការទប់ស្កាត់​នូវ​អំពើ​ភេរវកម្ម ការទប់ស្កាត់ និង​បង្ក្រាប​នូវ​ចលនា​បដិវត្ដន៍​ពណ៌ និង​បទល្មើស​ផ្សេងៗ​ទៀត​ដែល​ជា​កត្តា​ធ្វើឲ្យ​អសន្តិសុខ​ជាតិ និង​សង្គម​ជាដើម ។​

​លោក ផាត សុ​ផានិត បាន​បន្ថែមទៀតថា នៅក្នុង​កិច្ចប្រជុំ​នោះ សម្តេច​ក្រឡាហោម ស ខេង និង​លោក ចា​វ ឃើ​ជឺ (Zhao Kezhi) ក៏​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ក្នុង​ការទប់ស្កាត់​បទល្មើស​ដូចជា បទល្មើស​តាម​អ៊ី​ន​ធើ​ណិ​ត រួម​គ្នា​បង្ក្រាប​ការ​ជំរិត​ទារប្រាក់​តាម​រយៈ​អ៊ី​ន​ធើ​ណែ​ត បទល្មើស​សេដ្ឋកិច្ច ការប្រឆាំង​ការជួញដូរ​មនុស្ស និង​បទល្មើស​ជាច្រើន​ទៀត ។ នៅក្នុង​កិច្ចប្រជុំ សម្តេច​ក្រឡា​ហោ ស ខេង ក៏​បាន​ស្នើសុំ​ឲ្យ​ភាគី​ចិន​បន្ត​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ជំនាញ​ការទប់ស្កាត់​បទ​ល្មើស​ផ្សេងៗ​ដល់​មន្ត្រី​ក្រសួង​មហាផ្ទៃ​បន្ថែមទៀត ។ បន្ត​ខិតខំ​ជំរុញ​ទំនាក់ទំនង​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី ជាពិសេស​លើ​ការងារ​ពង្រឹង​ការអនុវត្តន៍​ច្បាប់ ។ បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​ក្របខណ្ឌ​ជាតិ​-​អន្តរជាតិ​សំដៅ​ការពារ​ការវាយប្រហារ​តាមរយៈ​សាធារណៈមតិ ដោយ​បញ្ហា​សិទ្ធមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​បញ្ហា​សង្គម​ផ្សេងៗ​ធ្វើ​ជា​លេស ព្រមទាំង​សហការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​ការងារ​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល និង​បណ្តាញ​ផ្សព្វផ្សាយ​តាម​បែប​ទំនើប ដើម្បី​ក្តាប់​ឲ្យបាន​ហ្មត់ចត់​នូវ​ចេតនា​បំ​ផ្លិត​បំផ្លាញ ដែល​មាន​គោលដៅ​បង្ក​អស្ថិរភាព​សង្គម និង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ជា​ដើម​នោះ ។​

​នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់ លោក ចា​វ ឃើ​ជឺ ក៏​បាន​ឧបត្ថម្ភ​នូវ​សម្ភារៈ​មួយចំនួន ដល់​ក្រសួង​មហាផ្ទៃ​កម្ពុជា ដែល​សម្ភារៈ​ទាំងនោះ​រួមមាន​៖ អាវ​ការពារ ចំនួន​២០០ ខែល​ការពារ ចំនួន​២០០ វិទ្យុទាក់ទង ចំនួន​៩០០​គ្រឿង និង​ប្រព័ន្ធ Repeater (​ម៉ាស៊ីន​មេ​) ចំនួន​២០​គ្រឿង ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

 

×