Sunday, June 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ព្រមាន​អ្នកប្រើ​ប្រា​ស់ និង​អ្នក​កំពុង​ផ្សព្វផ្សាយ​លក់​គ្រឿងសម្អាង​ទាំ​ងនេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់ ពុំ​នោះ​ទេ​នឹង​ប្រឈម​ផ្លូវច្​បាប់ ព្រោះតែ…

ក្រសួងសុខាភិបាល នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬ លក់ផលិតផលគ្រឿងសម្អាងម៉ាក MKM ចំនួន ៣ ប្រភេទ ដែលគណនីហ្វេសប៊ុកឈ្មោះ Benjamin Acheampong Cambodia បាននិងកំពុងផ្សព្វផ្សាយលក់ ដោយគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។

ផលិតផលគ្រឿងសម្អាងម៉ាក MKM ដែលពុំត្រូវបានទទួលស្គាល់ពីក្រសួងសុខាភិបាលទាំងនោះ រួមមាន៖ ១- MKM SERUM VITAMIN 24K, ២- MKM VITAMIN NIGHT CREAM និងទី៣- MKM SUN PROTECT។

អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ តម្រូវឱ្យរាល់ការចរាចរផលិតគ្រឿងសម្អាងក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញផលិតផលគ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រប្រវេទន៍ដែលមានបិទលើសំបកវបខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ២-ផ្នែកខាងក្រោមមានលេខប្រវេទន៍ ដូចមានភ្ជាប់ជាមួយ។

ក្រសួងសុខាភិបាល សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ជឿការផ្សព្វផ្សាយផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ និងឈប់ប្រើប្រាស់ផលិតផលនេះ ព្រោះផលិតផលទាំងនេះមិនអាចធានាបាននូវគុណភាព និងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ទៀតផង។ ដូច្នេះ ម្ចាស់គណនីបណ្តាញសង្គមហ្វេសប៊ុកខាងលើ និងជនពាក់ព័ន្ថដទៃទៀត ត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬ ផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើជាបន្ទាន់។

ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីខាងលើ និងជនពាក់ព័ន្ធទាំងឡាយណា ដែលនាំចូលចែកចាយ ឬផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងដែលគ្មានលេខប្រវេទន៍ខាងលើ ទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ ជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ផលិតផលគ្រឿងសម្អាងគ្មានលេខប្រវេទន៍ខាងលើ សូមបងប្អូនប្រញាប់ផ្ដល់ព័ត៌មាន ឬត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×