យោងតាមប្រភពស្និទ្ធស្នាលរបស់លោក ខេមរៈ សិរីមន្ត និងភរិយា បានឱ្យដឹងថា តាមពិតភរិយាដ៏ស្រស់ស្អាតរបស់ម្ចាស់បទ «រាំក្បាច់ក្ងោក» រូបនេះ គឺជាថៅកែនាំចូលផលិតផលទឹកអប់ម៉ាក Or brand ដែលជាទឹកអប់កំពូល ។
គេសង្កេតឃើញថា ទឹកអប់ Or brand នេះ គឺត្រូវបានផ្សព្វផ្សាយដោយលោក ខេមរៈ សិរីមន្តផ្ទាល់ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដោយគ្មានប្រិយមិត្តណាដឹងទេថា តាមពិតជាផលិតផលរបស់ភរិយាលោក ។
ក្រោយពីព័ត៌មានបែកធ្លាយខាងលើ ត្រូវបានសារព័ត៌មាននានាចុះផ្សាយហើយនោះ មានអ្នកគាំទ្រជាច្រើនបើកភ្នែកធំៗ និងសរសើរថា ភរិយរបស់លោក ខេមរៈ សិរីមន្ត មិនត្រឹមតែស្អាតប៉ុណ្ណោះទេ ថែមទាំងឆ្លាត ពូកែ និងជាថៅកែទឹកអប់ម៉ាកល្បីទៀត ។
សូមបញ្ជាក់ថា បន្ទាប់ពីលាក់បាំងរឿងមានប្រពន្ធកូន អស់រយៈពេលជាង ១០ឆ្នាំមកហើយ ទើបតែប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ដែលលោក ខេមរៈ សិរីមន្ត ហ៊ានបើកចំហរមុខមាត់ភរិយារបស់លោកក្នុងឱកាសទិវាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម លើកទី១៥៥ និងតាមរយៈទំព័រហ្វេសប៊ុករបស់លោក ៕ សាវុធ